សិល្បៈជាតិ៖ នៅថ្ងៃគម្រប់ខួបវ័យ ៤៣ ឆ្នាំរបស់លោក អ៊ឹម ជីវ៉ា តារាសិល្បៈរូបនេះហ៊ានប្រកាសយ៉ាងបើកចំហដោយមិនបញ្ឆិតបញ្ឆៀង ឬលាក់លៀមតទៅទៀតឡើយថា លោកនឹងផ្ដល់ជំនួយតាមលិទ្ធភាពទៅកាន់អ្នកសិល្បៈចាស់ៗដែលមានជីវភាពខ្វះខាត ប៉ុន្តែប្រសិនបើអ្នកសិល្បៈរូបណាសុំថវិកាដោយត្រង់តែម្ដង នោះប្រាកដណាស់ជាលោកបដិសេធច្រើនជាង។


ពិសេសលោកថា អ្នកសិល្បៈរូបណាដែលបានទទួលមរណភាពដោយសភាពជីវភាពខ្វះខាត លោកនឹងបរិច្ចាគមឈូសជូនភ្លាមតែម្ដង។ លោក អ៊ឹម ជីវ៉ា បានរៀបចំកម្មវិធីខួបកំណើតនេះឡើង មិនត្រឹមតែបញ្ជាក់ពីភាពសប្បាយរីករាយត្រេកអរនឹងការកើនអាយុ ១ ឆ្នាំទៀតនោះឡើយ ប៉ុន្តែលោកចង់ឱ្យឱកាសដ៏សែនសោមនស្សនេះ ក្លាយជាវេទិកាជួបជុំអ្នកសិល្បៈនាថ្ងៃបំណាច់ឆ្នាំ ២០២៤។ សូមស្ដាប់បទសម្ភាសន៍របស់លោកអ៊ឹម ជីវ៉ា ៖

