នៅ​សល់​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ការ​ប្រគំតន្ត្រីទេសចរណ៍ទូទាំង​ប្រទេស​របស់​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា នឹងមក​ដល់​ ស្រប​ពេល​ជាមួយគ្នានោះដែរ ផលិតកម្ម​បាន​បញ្ចេញ​ចំណងជើង​ចំរៀង​ល្បីៗទាំង​ថ្មីនិង​ចាស់​របស់​អ្នក​ចម្រៀង​កូន​២​រូប​នេះ ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស បទណា​មាន​ចំនួន​បោះ​ឆ្នោត​គាំទ្រ​ច្រើន នឹង​ក្លាយ​ជា​បទ​ដែល​ត្រូវ​ជ្រើសរើស​យក​ទៅ​ច្រៀង និង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​នៅទឹក​ដី​នៃ​ខេត្ត​កំពង់ចាម​នាចុងសប្ដាហ៍ក្រោយ។

កាន់​តែខិត​ជិត​មក​ដល់​មែនទែន​ហើយ​សម្រាប់​កម្មវិធី​ប្រគំតន្ត្រី​ទេសចរណ៍​ Rise of the Queen AOK SOKUNKANHA Year End Solo Tour Concert ដែល​នឹងរៀបចំ​ឡើង​នៅ​លើ​ទឹកដី​នៃខេត្ត​កំពង់ចាម​ ចំថ្ងៃ​សៅរ៍ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៤។

ជាមួយ​នឹង​ដំណឹង​ដ៏រីករាយ​នេះ ក្រុមហ៊ុន​ហង្សមាស​ និង​រស្មីហង្សមាស បាន​បញ្ចេញ​ចំណងជើង​បទ​ចម្រៀង​ពីរោះ​ៗ​ ចំនួន៦៨​ បទ​ដែល​ជា​ចម្រៀង​ល្បីល្បាញ​របស់​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា ដើម្បី​ដាក់​ឱ្យហ្វេនៗ​បោះឆ្នោត​បទ​ដែល​មាន​ចំនួន​គាំទ្រ​ច្រើន នឹង​ត្រូវ​លើក​យក​ទៅ​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​នាពេល​ខាង​មុខ​នេះ​៕

Share.