នេះ​គឺជា​រឿង​មួយដែល​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ និង​ចាប់​អារម្មណ៍ជា​ខ្លាំង ព្រោះ​​តែ​វីដេអូ​របស់​ស្រីនា បាន​ធ្វើ​ឱ្យ​មនុស្ស​សឹង​មួយ​ចំហៀងប្រទេស​មាន​ការ​ភាន់ច្រឡំ​ ថា​វិសាល និង​ស្រីនា កំពុង​ត្រៀម​ទទួល​សមាជិក​ថ្មី ​ទាំង​ដែល​ការ​ពិត​មិន​មែន​នោះ​ឡើយ​។

មនុស្សជា​ច្រើន​ដែល​គ្រាន់​តែ​បើក​ក្បាល​វីដេអូ​ហើយ​ឃើញ​រូប​ភាព​ឧបករណ៍​ពិនិត្យ​ផ្ទៃពោះ​ និង​មាន​បង្ហាញ​ឈ្នូត​ក្រហម​២ នាំ​គ្នា​ស្មាន​ថា​ ស្រីនា មាន​ទម្ងន់នោះ​ បាន​នាំ​គ្នា​ចូល​ទៅ​អបអរសាទរ​ ដើម្បី​សម្ដែង​ក្ដី​រីករាយ​ជាមួយ​នឹង​ដំណឹង​នេះ ស្របពេល​ដែល​កន្លង​មក​ ​ស្រីនា ធ្លាប់បាន​បញ្ជាក់​ហើយថា ខ្លួន​ចង់​ទុក​ពេល​វេលា​ ២ ទៅ​ ៣ឆ្នាំ សិន​ មិន​ទាន់​គិតគូរ​រឿង​កូន​ចៅ​នៅ​ឡើយ​ទេ។

ប៉ុន្តែ​តាម​ពិត​អ្នក​ដែល​កំពុង​តែ​ទម្ងន់ និង​កំពុង​ត្រៀម​ស្វាគមន៍អនាគត​សមាជិក​ថ្មីនោះ​ មិនមែនជា​ស្រីនា​នោះ​ឡើយ តែ​គឺជា​ឪពុកម្ដាយ​របស់​ស្រីនា ម្ចាស់​សម្អាងការ​ ប្រណិត​នារី ទៅវិញ​ទេ ដូច្នេះ​បាន​សេចក្ដីថា​ ស្រីនា កំពុងត្រៀម​ខ្លួន​ធ្វើ​ជា​បងស្រី​ធំ សម្រាប់​ប្អូន​ទី​៤​ ដែល​នឹង​ត្រៀម​បើក​ភ្នែក​ស្វាគមន៍ពិភពលោក​នាពេលឆាប់ៗខាងមុខនេះ​

នេះ​ចាត់​ទុក​ជា​ដំណឹង​ដ៏រីករាយមួយ​សម្រាប់​ក្រុមគ្រួសារបុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម​​ សម្រាប់​ឆ្នាំ​២០២៥ ខាង​មុខ​នេះ​ផងដែរ៕

Share.