សាធារណជន ជាពិសេសអ្នកគាំទ្រព្រះនាងម្ចាស់តូច នរោត្តម ជេនណា ពិតជាអត់ទ្រាំមិនសរសើរមិនបានពេលឃើញព្រះនាងម្ចាស់ ទ្រង់តែងព្រះកាយជាតួអង្គ Glinda នៃភាពយន្ត Wicked ព្រោះតែរូបឆោមលោកពណ៌ស្អាតប្រៀបបានធីតាសួគ៌។

នៅក្នុងឱកាសនៃការអបអរសាទរបុណ្យគ្រីស្តស្មាស់ ដែលជាកម្មវិធីបុណ្យមួយដ៏ធំនិងពេញនិយមរបស់ប៉ែកអ៊ឺរ៉ុប ប៉ុន្តែបានចាប់ផ្ដើមហូរចូលនិងមានឥទ្ធិពលនៅក្នុងភូមិភាគអាស៊ី ព្រះនាងម្ចាស់តូច នរោត្តម ជេនណា បានចេញ Concept ថ្មី ដោយបានតុបតែងព្រះកាយជាតួ Glinda ព្រមជាមួយនឹងសំណេរខ្លីថា៖ «Merry Christmas everyone ![]()
។ ការថតរូបដោយតុបតែងដូចតួអង្គ Glinda នៅក្នុងរឿង «Wicked» សង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្ត»
បន្ទាប់ពីព្រះនាងបានបង្ហោះរូបភាពនេះនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃនៃការប្រារព្ធកម្មវិធី Christmas មិនត្រឹមតែសមនឹងបរិយាកាស បង្កនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងមានការកោតសរសើរច្រើនផងដែរ។
សូមទស្សនាររូបភាពស្អាតៗ របស់ព្រះនាងម្ចាស់តូចទាំងអស់គ្នា៖












