ព្រឹត្តិការណ៍កីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ បានបញ្ចប់ជាផ្លូវការកាលពីរាត្រីថ្ងៃទី២៣ ខែធ្នូ ក្រោយចប់ផ្តើមតាំងពីថ្ងៃទី៩ ខែធ្នូ សរុប១៤ថ្ងៃ ដោយមានការចូលរួមប្រកួតពីសមាគម-ក្លិប ចំនួន ៣១ក្រុម។
អនុប្រធានសហព័ន្ធ លើកឡើងពីភាពជោគជ័យថ្មី ក្រោយរកឃើញជើងឯកពានពានសម្ដច ស ខេង ឆ្នាំ២០២៤
លទ្ធផលរួមមានដូចជា៖
- ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១ ទទួលបានពានរង្វាន់ មេដាយមាស និងថវិកា ចំនួន ៥០លានរៀល
- សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃទទួលបានជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ និងថវិកា ចំនួន ២០លានរៀល
- ក្លិបបញ្ជាការដ្ឋានអង្គរក្ស A ទទួលបានជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ និងថវិកា ចំនួន ១២លានរៀល។
កីឡាករដែលបានឈ្នះពានឯកត្តជន ព្រឹត្តិការណ៍កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ រួមមានដូចជា៖
- កីឡាករវាយប្រយុទ្ធឆ្វេងល្អជាងគេ ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ
- កីឡាករការពារល្អជាងគេ ខឹម សុវណ្ណដារ៉ា របស់ស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀង
- កីឡាករធ្វើរនាំងល្អជាងគេ ផុល រតន: របស់ក្លិបបាល់ទះខេត្តតាកែវ
- កីឡាករវាយប្រយុទ្ធស្តាំល្អជាងគេ គួន ម៉ុម របស់ក្លិបបាល់ទះខេត្តតាកែវ
- កីឡាករវាយប្រយុទ្ធស្តាំល្អជាងគេ Herrera Cabrera របស់ស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀង
- កីឡាករធ្វើរនាំងល្អជាងគេ ឈាង ជីវែង របស់ក្លិបបញ្ជាការដ្ឋានអង្គរក្ស
- កីឡាករលើកបាល់ល្អជាងគេ សួន ចាន់ណារ៉ូ របស់ស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀង
- កីឡាករឆ្នើម Most Valuable Player ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ៕


