យោងតាមរដ្ឋមន្ត្រីមហាផ្ទៃប្រទេសតួកគី លោក Ali Yerlikaya ដែលបាននិយាយថា មន្រ្តីកំពុងស៊ើបអង្កេតដើម្បីរកមូលហេតុករណីបំផ្ទុះដ៏ខ្លាំងមួយនៅរោងចក្រផលិតគ្រឿងផ្ទុះ និងគ្រាប់រំសេវ មួយកន្លែងស្រុក Karesi នៃខេត្ត Balikesir ភាគពាយព្យនៃប្រទេសតួកគី កាលពីថ្ងៃអង្គារ ដោយបណ្ដាលឱ្យមនុស្ស ១១ នាក់បានស្លាប់ និង ៧នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍នោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។

លោក Yerlikaya បាននិយាយថា «មូលហេតុនៃការឆេះកំពុងត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ គ្មានការសង្ស័យនៃការបំផ្លិចបំផ្លាញនៅក្នុងឧប្បត្តិហេតុនេះទេ»។


ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានបង្ហោះសាររំលែកទុក្ខ និងសោកស្ដាយចំពោះអ្នករងគ្រោះ នៅលើបណ្ដាញសង្គម X និងជំរុញឱ្យមានការស៊ើបអង្កេតជុំវិញហេតុការណ៍នេះដែរ»។

