ព្រឹត្តិការណ៍កីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ បានបញ្ចប់ជាផ្លូវការកាលពីរាត្រីថ្ងៃទី២៣ ខែធ្នូ ក្រោយចប់ផ្តើមតាំងពីថ្ងៃទី៩ ខែធ្នូ សរុប១៤ថ្ងៃ ដោយមានការចូលរួមប្រកួតពីសមាគម-ក្លិប ចំនួន ៣១ក្រុម។
លទ្ធផលរួមមានដូចជា៖
- ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១ ទទួលបានពានរង្វាន់ មេដាយមាស និងថវិកា ចំនួន ៥០លានរៀល
- សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃទទួលបានជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ និងថវិកា ចំនួន ២០លានរៀល
- ក្លិបបញ្ជាការដ្ឋានអង្គរក្ស A ទទួលបានជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ និងថវិកា ចំនួន ១២លានរៀល៕


