សិល្បៈជាតិ៖ ប្រលោមលោកល្បីឈ្មោះមួយក្បាលមួយចំណងជើងថា «កំណត់ហេតុពណ៌ស្វាយ» ជាសៀវភៅមនោសញ្ចេតនាលក់ដាច់ខ្លាំងបំផុត និងជាស្នាដៃដំបូងរបស់អ្នកនិពន្ធឈ្មោះ ម៉ៅ ចាន់រស្មី ដែលមាននាមប៉ាកកាថា កូនទន្សាយ។ តាមការបង្ហើបពីអ្នកនិពន្ធផ្ទាល់មាត់ ប្រលោមលោកប្រលោមចិត្តល្បីមួយនេះ បានត្រៀមផលិតចេញជាភាពយន្តខ្នាតធំ។

កញ្ញា ម៉ៅ ចាន់រស្មី ដែលត្រូវជាកូនស្រីទោលរបស់អ្នកនិពន្ធជើងចាស់ អ្នកស្រី ម៉ៅ សំណាង (ទន្សាយ) បានគាស់រំលឹកអំពីការរៀបចំចងក្រងសាច់រឿងនិពន្ធស្នាដៃដំបូងរបស់ខ្លួនជាប្រលោមលោក «កំណត់ហេតុពណ៌ស្វាយ» រហូតមានការគាំទ្រខ្លាំង និងបានបញ្ចេញនូវភាគទី ២ របស់សាច់រឿងមួយនេះ។

ជាដំណឹងល្អធ្វើឱ្យហ្វេនកាន់តែញញឹមស្រស់ជាងមុនទៀតនោះ ប្រលោមលោក «កំណត់ហេតុពណ៌ស្វាយ» បានគ្រោងផលិតជាភាពយន្តខ្នាតធំដោយមានការចចារពីខាងផលិតកម្ម ប៉ុន្តែពណ៌លម្អិតនៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ។

សូមជម្រាបថា មិត្តអ្នកអាន ប្រលោមលោក «កំណត់ហេតុពណ៌ស្វាយ» ភាគ១ និងភាគ២  ប្រាកដណាស់ជាបានដឹងច្បាស់នូវសាច់រឿងដ៏ជក់ចិត្ត ពុទ្ធិដ៏មានតម្លៃ និងទឹកដៃនិពន្ធ របស់ កូនទន្សាយ ជាក់ជាមិនខាន។ ហើយក៏រំលឹកដែរថា តើប្រលោមលោកដ៏ល្បីមួយនេះ នឹងមានរូបភាពជាភាពយន្តបែបណានេះ រីឯតួសម្ដែងជាតារាប្រុសរូបណានោះ កុំភ្លេចរង់ចាំតាមដានបន្តទៀតនូវរាល់សកម្មភាពរបស់អ្នកនិពន្ធ កូនទន្សាយ នឹងចែករំលែកពត៌មានបន្តបន្ទាប់ទៀត៕

ព័ត៌មានពិស្ដាមាននៅក្នុងវីដេអូខាងក្រោមនេះ៖

Share.