ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលស្វាគមន៍ក្រុមខ្លាំងពីឥណ្ឌូណេស៊ី PSM Makassar ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ម៉ោង ៧:៣០យប់។

ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ស្ថិតនៅក្នុងពូល A ជាមួយក្រុមដូចជា Shan United (មីយ៉ាន់ម៉ា), BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម)។
តារាងចំណាត់ថ្នាក់ពូល A៖

ពានរង្វាន់ជើងឯកតំបន់អាស៊ាន នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
ចំណែកក្រុមដំណាងឱ្យកម្ពុជា ចូលរួមក្នុងពានរង្វាន់នេះគឺ នៅឆ្នាំ២០០៣ ក្រុម Samart United (បច្ចុប្បន្នភ្នំពេញក្រោន) ហើយនៅឆ្នាំ២០០៥ ក្រុមណាហ្គាខប បានចូលរួម (បច្ចុប្បន្ន ណាហ្គាវើល)៕


