ភាពយន្ត​ភាគកូរ៉េ Squid Game 2 គឺជា​ភាពយន្ត​ភាគ​ដែល​ចំណាយថវិការ​ផលិត​អស់​ជិត​១០០​លាន​ដុល្លារ យ៉ាងណាមិញ​ជាមួយ​នឹង​ចំនួន​ទឹក​ប្រាក់​ដ៏ច្រើន​លើសលប់​នេះ ធ្វើ​ឱ្យ​ Squid Game 2 បាន​ឈរ​នៅ​លើ​កំពូល​តារាង Netflix នៅ​សាធារណរដ្ឋកូរ៉េ។

ប៉ុន្តែ​ជា​ការ​កត់សម្គាល់​កម្មវិធី​ផ្គូរផ្គង​គូស្រករ​ Ì am Solo, Love Forever របស់​ទូរទស្សន៍ SBS Plus បាន​ក្លាយ​ជា​កម្មវិធី​ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ ពីសំណាក់អ្នក​ទស្សនា ​ហើយកម្មវិធី​ស្ដីពីការ​រៀបចំគូស្រករ​ឱ្យ​អ្នក​មេម៉ាយ និងពោះ​ម៉ាយ បាន​ជួប ស្គាល់ ​នឹង​បង្កើត​ទំនាក់ទំនងនេះ ស្រាប់​តែ​ទទួល​បាន​​អត្រាទស្សនាខ្ពស់រហូត​អាច​​វ៉ាដាច់ Squid Game 2 ថែម​ទៀត​ផង​។

បើ​តាម​ការ​ផ្សាយ​ពីសារព័ត៌មាន​ក្នុងស្រុក​ កម្មវិធី I Am Solo, Love Forever ឈរ​នៅ​លំដាប់​ទី១ លើ​​តារា​ង​កម្មវិធី​មាន​​អត្រា​អ្នក​ទស្សនា​ច្រើន​បំផុត​ទាំង​១០ ឬ Top 10 Series in Korea យក​ឈ្នះ​ភាពយន្ត​ភាគ​ដ៏​ល្បី Squid Game 2 ដែល​ឈរ​នៅ​លំដាប់​ទី២ តាម​ពី​ក្រោយ​ដោយ​ភាពយន្ត Tails of Tales ឈរ​លេខ​រៀងទី៣ និង The Tale of Lady Ok ឈរ​លំដាប់ទី៤ និង​ចុង​ក្រោយ​ឈរ​លំដាប់​ទី៥ រឿង When The Phone Ring។

សម្រាប់​​ភាពយន្ត​ Squid Game 2 នេះ​ អាច​និយាយ​បាន​ថាជាភាពយន្ត​កូរ៉េ​ដែល​ ​ជោគជ័យជា​សកល​ក៏ថា​បាន​​ ព្រោះ​ភាពយន្ត​នេះ​ឈរ​នៅ​កំពូល​តារាងមាន​អត្រា​អ្នក​ទស្សនា​ខ្ពស់​បំផុត​ចំនួន​៨០​ប្រទេស​ ហើយក៏ជា​ភាពយន្ត​មិន​ប្រើប្រាស់​ ភាសាអង់គ្លេស​ដែល​ទទួល​បាន​ការ​ពេញ​និយម​បំផុត​នៅ​លើ​ App Netflix ផង​ដែរ។

.សូមជម្រាបជូន​ថា​ភាពយន្ត​ Squid Game 2 និយាយ​ពី​ការ​វិល​ត្រលប់​មកវិញ​របស់​ Song Gi Hun ក្រោយ​ទទួល​បាន​ជ័យជំនះ​លើ​ហ្គេម​ ដើម្បី​សងសឹក​លើ Front Man ក៏ដូចជា​កំទេច​ល្បែង​មរណៈ​សម្លាប់​ជីវិត​មនុស្ស​រាប់រយ​នាក់ កុំ​ឱ្យ​បន្ត​មាន​តទៅទៀត៕

Share.