បាត់ដំបង៖ នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលស្រុកបាណន់ មន្ទីរពាណិជ្ជកម្ម ការិយាល័យអប់រំសុខភាពសិក្សានៃមន្ទីរអប់រំយុវជន និងកីឡា និងនគរបាលបង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្តិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រេីប្រាស់ កិច្ចការហាឡាល CCF Complaint App ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅ វិទ្យាល័យ ស ខេង កន្ទឺ២ ស្ថិតនៅ ភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងវគ្គផ្សព្វផ្សាយនេះមាន លោកគ្រូ អ្នកគ្រូ អាជីវករ និង សិស្សានុសិស្ស សរុបចំនួន ១ ៣៦៩នាក់ ស្រីចំនួន ៧៤៦នាក់និងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ (Poster) ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចំនួន ២៣០ផ្ទាំង៕

អត្ថបទ៖ ចតុម្មុខ

Share.