សហព័ន្ធកីឡាបាល់ទាត់ពិភលោក ដែលហៅកាត់ថា FIFA បានបញ្ចេញបញ្ជឺឈ្មោះអាជ្ញាកណ្តាលកម្រិតអន្តរជាតិប្រចាំឆ្នាំ២០២៥ តាមប្រទេសដែលជាសមាជិកទូទាំងពិភពលោក សម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់នានា។

ក្នុងនោះដែរ កម្ពុជា ក៏មានមន្រ្តីអាជ្ញាកណ្តាល បានជាប់ក្នុងបញ្ជីអាជ្ញាកណ្តាលកម្រិតអត្តរជាតិថ្មីចំនួន២រូប ថែមទៀតផង ខណៈមន្រ្តី២រូបទៀតបានបាត់ឈ្មោះក្នុងឆ្នាំ២០២៥ នេះរូមមាន លោក ឃួន វីរៈ ចូលនិវត្តន៍ពីកម្រិតអន្តរជាតិ និងអ្នកស្រី ថោ ដាវី របូតកៅអីនៅវគ្គធ្វើតេស្ត។
ខាងក្រោមនេះបញ្ជឈ្មោះអាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់កម្ពុជា៖
ទី១) អាជ្ញាកណ្តាលកាត់ក្តី
- ទី១ លោក ជី សាមឌី ជាប់ឈ្មោះដំបូងនៅឆ្នាំ២០១៧

- ទី២ លោក ឃិន ឧសីហា ជាប់ឈ្មោះដំបូងនៅឆ្នាំ២០២៣

- ទី៣ លោក អ៊ីវ ទីណា ជាប់ឈ្មោះនៅឆ្នាំ២០២៥

- ទី៤ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ជាប់ឈ្មោះនៅឆ្នាំ២០២២

ទី២) ជំនួយការអាជ្ញាកណ្តាល
- ទី១ លោក ហែម ចិត្រា ជាប់ឈ្មោះនៅឆ្នាំ២០២៥
- ទី២ លោក គិម ស៊ីពីសាល ជាប់ឈ្មោះនៅឆ្នាំ២០១០
- ទី៣ លោក តេន សំរេច ជាប់ឈ្មោះនៅឆ្នាំ២០២២
- ទី៤ លោក ផៃ វិសាល ជាប់ឈ្មោះនៅឆ្នាំ២០២២
- ទី៥ លោក ធី មឿន ជាប់ឈ្មោះនៅឆ្នាំ២០២៤
- ទី៦ កញ្ញា ហួន ផល្លី ជាប់ឈ្មោះនៅឆ្នាំ២០២៥

ទី៣) អាជ្ញាកណ្តាលបាល់ទាត់ក្នុងសាល
លោក ស៊ន វីហ្សែល ជាប់ឈ្មោះនៅឆ្នាំ២០២០

ក្នុងនោះដែរប្រទេសក្នុងតំបនអាស៊ាន រូមជាមួយកម្ពុជា ក៏មានមន្ត្រីតាមប្រទេសរបស់ខ្លួនជាប់ក្នុងបញ្ជីឈ្មោះអាជ្ញាកណ្តាលកម្រិតអន្តរជាតិដែរ ពោលគឺសរុបមានចំនួន១៤២ ក្នុងចំណោមប្រទេសទាំង១០ ក្នុងនោះឃើញថាប្រទេសថៃ មានមន្រ្តីជាប់ឈ្មោះច្រើនជាងគេសរុប២៧នាក់៕


