សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញលិខិតផ្លូវការ ពោលគឺដាក់ពិន័យលើកីឡាករ១៥នាក់ក្នុងប្រការទី១ ដែលប្រកួតហើយ មិនមានពេលសម្រាកចន្លោះពីពីរសប្តាហ៍ បើនៅតែប្រកួតគឺចូលប្រការទី២ ត្រូវពិន័យមិនអោយចាប់គូ ៦ សប្តាហ៍តែម្តង។

សម្រាប់ការ​​​​ដាក់ពិន័យទៅ​​កីឡាករ​ ដែល​ប្រកួត​សម្រាក​មាន​រយៈ​​ពេល​តិចជាង​​២​សប្តាហ៍​នេះ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ផ្តើមអនុវត្ត​ជា​លើកដំបូង ក្រោយពី​កីឡាករ និងគ្រូ​បង្វឹក​រនៃ​ក្លិបមួយចំនួន នៅតែ​បំពាន​​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​បទបញ្ជា​គ្រប់​គ្រងការ​​ប្រកួត ដែល​សហព័ន្ធ បានកំណត់៕

Share.