ពិតជាសមគ្នាណាស់គឺជាពាក្យដែលហ្វេនៗ ជាអ្នកគាំទ្រតារាសម្ដែង និងអ្នកផលិតមាតិកាវ័យក្មេង២ រូបគឺ លោក សុភក្ដិ ជនជាតិចិន និងកញ្ញា សាន កុសុមៈ លើកឡើង ក្រោយបានឃើញរូបភាពស្អាតៗ និងខ្យូតៗជាច្រើនប៉ុស្ដិ៍ ច្រើនប្លង់រវាងអ្នកទាំងដែលបង្ហោះចែករំលែកឱ្យហ្វេនៗបានលួចច្រណែន នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។
តារាសម្ដែង សាន កុសុមៈ ឬដែលសាធារណជននិយមហៅថាទេពធីតាសង្ក្រាន្ត ត្រូវបានអញ្ជើញឱ្យទៅចូលរួមកម្មវិធីចែករំលែកវប្បធម៌នៅប្រទេសចិនក្នុងខេត្តហាយណាន ដោយមានបុរសសង្ហាចាំជួយ guide ឬនាំផ្លូវ។ បុរសសង្ហារូបនោះគ្មានណាដែលថាមិនស្គាល់លោកនោះឡើយ ព្រោះត្បិតសុភក្ដិជាជាតិចិន តែអាចប្រើប្រាស់ភាសាខ្មែរល្អ និងអាចប្រាស្រ័យទាក់ទងការងារបានស្ទាត់ជំនាញ។





យ៉ាងណាមិញភាពស្និតស្នាលគ្នា ទាំងនៅលើឆាក និងខាងក្រៅឆាកជាពិសេសរូបភាពស្អាតៗដែលបុរសសង្ហា និងស្រីស្អាត បានបង្ហោះចែកឱ្យហ្វេនៗបានមើលឃើញពីទេសភាពស្អាតនៅទីនោះ ធ្វើឱ្យអ្នកគាំទ្រដែលឃើញហើយ យល់ស្របដូចៗគ្នាថា សុភក្ដិ និងកុសុមៈ ពិតស្អាតសក្ដិសមគ្នា ក្នុងនោះក៏មានអ្នកបង្ហោះរូបភាពបេះដូងស្រាំប្រេះផងដែរ។

តើហ្វេនៗយល់បែបណាដែរ? តើគិតថាសុភក្តិ និង កុសុមៈ សមគ្នាដែរទេ? ចុះបើសិនអ្នកទាំងពីរនេះសម្ដែងរឿងជាមួយគ្នា តើគាំទ្រដែរទេ?

