ព្រះសីហនុ៖ កម្មករសំណង់២ក្រុមធ្វើការនៅការដ្ឋានជាមួយគ្នា ក្រោយពេលបើកលុយរួចនាំអង្គុយសុីផឹកស៊ីរាំរែក ស្រាប់តែឌឺដាក់គ្នាចុះឡើង កើតជាហិង្សា ទាញកៅអី កែវ វាយគប់គ្នា ផ្អើលពលរដ្ឋ សមត្ថកិច្ចចុះអន្តរាគមន៍ទាំងទាំងកណ្តាលរាត្រី។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយផ្លូវប៉ូឡូវ៉ៃ ចំណុចអគារការដ្ឋានធំមួយកន្លែងកំពុងសាងសង ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុន។


ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌនកំរិតធ្ងន់ ដឹកនាំសមត្ថកិច្ចជំនាញក្រោមឱវ៉ាទនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង កំលាំងនគរបាលអធិការក្រុងព្រះសីហនុ បែកចែកកំលាំងគ្នា ជាពីផ្នែកបុកចូលស្រាវជ្រាវរកជនសង្ស័យដែលបានបង្កហិង្សា ហើយរត់ចូលក្នុងកន្លែងសម្រាករបស់អារគារការដ្ឋានខាងលើនោះ ។



ក្រោយពីចូលស្រាវជ្រាវស្វែងរកតាមមុខសញ្ញាជនសង្ស័យរួច កំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុប៩នាក់ យកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំ និងបន្តអនុវត្តតាមនីតិវិធី ៕
អត្ថបទ៖ ឈុន គឹមហៃ

