​​​​​​​​​​​​​​​​​​​​​​​​ភ្ញៀវទេសចរទៅទស្សនាប្រាសាទបាយ៉ង ឬប្រសាទបាយ៉ងកោរ មិនត្រឹមតែបានយល់ដឹងអំពីប្រវត្តិសាស្រ្ត និងសំណង់ប្រសាទវ័យចំណាស់ជាង​១ពាន់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្ដែទាំងភ្ញៀវជាតិ​និងអន្ដរជាតិ​រមែងទៅបួងសួងបានសម្រេចដូចបំណង។ តើប្រាសាទបាយ៉ង​មានទីតាំងនៅទីណា និង​មានដំណើររឿងអ្វីខ្លះនៅប្រសាទនេះ?

សូមចុចអាន៖ លោកសូត្រ សុផល ផ្ដើមពីស៊ីឈ្នួលគេក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមទា និងកន្លែងភ្ញាស់ពងទាកូនធំមួយ នៅខេត្តតាកែវ

default

ប្រាសាទបាយ៉ង​ ឬប្រាសាទបាយ៉ងកោ មានទីតាំង​នៅ​ភូមិពោធិរោង​ ឃុំព្រះបាទ​ជាន់​ជុំ ស្រុកគិរីវង្ស​ មានចម្ងាយ​ប្រមាណជា​១២១​គីឡូម៉ែត្រ​​ ពីរាជធានីភ្នំពេញ​ និងមានចម្ងាយប្រមាណជា​​៤៣គីឡូម៉ែត្រ​​ ខាងត្បូង​ទីរួម​ខេត្តតាកែវ។​ ភ្នំបាយ៉ងស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ជាប់ព្រំដែនវៀតណាមប្រហែល ២០គីឡូម៉ែត្រ។

ប្រាសាទបាយ៉ង ស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ង មានកម្ពស់ ៣១៣ម៉ែត្រ ហើយត្រូវបានគេចាត់ទុកថាជាប្រាសាទ​ដែលសាងសង់​លើកំពូលភ្នំខ្ពស់ជាងគេ និងមានជណ្តើរ៣ ចំនួន៩០កាំ។ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សរ៍ទី៧ ពីឆ្នាំ៦១៥-៦៣៥ ដោយព្រះបាទភវវរ្ម័នទី២ ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មស៊ីស្ត ថ្មស្រទាប់ ដែលមានបណ្ដោយ ១៣ម៉ែត្រ ទទឹង ៩ម៉ែត្រ និងកម្ពស់១២ម៉ែត្រ។

ប្រាសាទនេះមានឈ្មោះដើមថា សិវបុរ ដោយប្រាសាទនេះ គឺជាប្រាសាទទោលមានរាង៤ជ្រុង ដោយជ្រុងនីមួយៗមានប្រវែង ១០ម៉ែត្រ និងកម្ពស់ជាង១៤ម៉ែត្រ ដែលប្រាសាទកសាងអំពីឥដ្ឋនៅសម័យបុរេអង្គរ(សម័យមុនអង្គរ)។

សូមចុចអាន៖ រមណីយដ្ឋានទឹកជ្រោះផ្អោកគិរីវង់ មានទឹកធ្លាក់ស្អាត និងមានត្បូងមានតម្លៃជាច្រើន

default

ប្រាសាទភ្នំបាយ៉ង់កោមានភាពល្បីរន្ទឺ និងចំណាស់ដែលប្រាសាទនេះស្ថិតក្នុងអន្តរកាលរចនាបថសម្បូរព្រៃគុក និងព្រៃក្មេង មានក្បាច់ចម្លាក់ដូចជា ក្បាច់គូឌុ ក្បាច់រំយោល ក្បាច់ភ្ញីវល្លិ ក្បាច់ចិញ្ចៀន ក្បាច់អង្កាំ និងក្បាច់ផ្កាចន្ទន៍។ តួប្រាសាទបាយ៉ង់កោនៅមានរូបរាង តែត្រូវការការជួសជុល ថែរក្សា និងការពារ។

លោកតាអាចារ្យ គិត អ៊ាង ហៅអ៊ីវ អ្នកថែរក្សានៅប្រាសាទបាយ៉ងកោរ បានរៀបរាប់ថា​ប្រាសាទនេះអស្ចារ្យណាស់​ដោយចម្លាក់នៅជញ្ជាំងប្រាសាទ​បានប្រាប់​ពីដំណើរ​រឿង​​នៃប្រសាទនេះទាំងមូល។

ទន្ទឹមនឹងរឿងរ៉ាវប្រវត្តិប្រាសាទបាយ៉ងកោរដ៏ជក់ចិត្តនោះ លោកតាអាចារ្យ គិត អ៊ាង បានឱ្យដឹងថា ភ្ញៀវទេសចរមកទីនេះមិនត្រឹមតែមើលប្រាសាទនិងទេសចរភាពប៉ុណ្ណោះទេ ប៉ុន្ដែពួកគេបានបុណ្យអ្វីបានហ្នឹង អ្នកមានជំនឿរមែងមកបុណ្យស្រន់នៅទីនេះ ព្រោះប្រាសាទនេះប្រមូលផ្ដុំដោយអ្នកមានបារមី។

សូមចុចអាន៖ ទន្លេបាទីពង្រឹងសេវា កំណត់តម្លៃអាហារ ដើម្បីស្រូបភ្ញៀវទេសចរ

default

ប្រាសាទបាយ៉ង់កោរ ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៍ ប្រាសាទ និងព្រៃភ្នំ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទបាយ៉ង់កោរដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ដើរទស្សនាកសិដ្ឋាន, ឡើងភ្នំ, រៀបចំអាហារដោយខ្លួនឯង, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ, មើលរចនាប្រាសាទ និងចំណុចផ្សេងៗទៀត។

លោក មុត មិត្ត មន្ដ្រីទេសចរណ៍​ភ្នំបាយ៉ងកោរ បានរៀបរាប់ថា ចុងឆ្នាំ​២០២៤ និងដើមឆ្នាំ​២០២៥នេះ ភ្ញៀវទេសចរ​បានចាប់ផ្ដើម​សម្រុក​មកកម្សាន្ត​នៅទីនេះច្រើន បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ​នៅអំឡុង​កូវីដ១៩។​

អ្នកស្រី ម៉ី ហ្វាងតាំង អាណិកជនខ្មែរ​រស់នៅអូស្ដ្រាលី ដែលបានមកកម្សាន្ត​នៅប្រាសាទបាយ៉ង់កោ​ បានបញ្ជេញទស្សនថា ក្រោយពីចាកចេញពីស្រុកកំណើត​រស់នៅអូស្រ្ដាលីជាច្រើនឆ្នាំ និងបានត្រឡប់មកវិញ​ ហើយបានមកទស្សនា​នៅប្រាសាទនេះឃើញថាពិតជាមានអារម្មណ៍រំភើប​ព្រោះតែប្រាសាទនេះសាងសង់​លើភ្នំដ៏ខ្ពស់ ហើយមានទេសភាពស្រស់ស្អាត និងអាកាសធាតុ​ល្អ ដោយសារមានដើមឈើច្រើន។​

សូមជម្រាបជូនថា ក្រៅពីប្រាសាទបាយ៉ង នៅលើភ្នំបាយ៉ង មានប្រាសាទ៤ទៀត នៅក្បែរនោះគឺ ប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និងប្រាសាទកំពូលកាណង់ ដើម្បីឧទ្ទិសដល់ព្រហ្មមញ្ញសាសនា ពីព្រោះនៅចំកណ្តាលប្រាសាទ មានតម្កល់នូវលិង្គព្រះឥសូរក្នុងសម័យសាងសង់ប្រាសាទនោះ។

ក្រៅពីភ្នំបាយ៉ង នៅស្រុកគិរីវង្ស មានជ្រោះមួយប្រវែង ១ ០០០ម៉ែត្រ និងទទឹង ៦ម៉ែត្រនៅរដូវវស្សា និង ២ម៉ែត្រនៅរដូវប្រាំងដែល មានឈ្មោះថា ទឹកជ្រោះផ្អោក ជ្រោះនេះមានទិដ្ឋភាពស្រស់បំព្រងនៅរដូវវស្សា។ យើងអាចទៅលេងជ្រោះនេះនៅរដូវវស្សា ព្រោះមានទឹកហូរកាត់ថ្មដា ធ្លាក់ពីលើកំពូល ភ្នំឮសូរដូចជាតូរ្យតន្ត្រីដែលកំពុងតែប្រគំ៕

Share.