ភ្នំពេញៈ ពិធីបុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិន និងវៀតណាម ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល៣ថ្ងៃ។


ជាក់ស្ដែងនៅប្រទេសកម្ពុជាយើងមានបងប្អូនខ្មែរ ដែលជាប់សែ ស្រឡាយចិន ក៏បាននាំគ្នាអបអរ ពិធីបុណ្យចូលឆ្នាំចិននេះ ដែលនៅតាមហាង ភោជនីយដ្ឋាន និង តាមគេហដ្ឋាន របស់បងប្អូនសែស្រឡាយចិន បានដាក់តាំងដើមផ្កា ជាពិសេសនោះ គឺផ្កាអង្គារសិល៍ ដែលមានទាំងផ្កាស្រស់ ផ្កាជ័រ យកមកតាំងលម្អនៅតាមលំនៅដ្ឋាន ព្រោះគេមានជំនឿថា ផ្កាអង្គារសិល៍ជាផ្កានាំលាភសំណាង និង តំណាងជោគជតារាសីផងដែរ។


ប្រជាពលរដ្ឋដែលមាន សែស្រលាយចិន មានជំនឿថា បើគេយកដើមផ្កាអង្គារសីល៍ទៅដាក់តាំងលម្អផ្ទះ បើផ្កាអង្គាសីល៍រីកក្នុងអំឡុងពេលថ្ងៃចូលឆ្នាំ នោះមានន័យថា ពេញមួយឆ្នាំ ក្រុមគ្រួសាររបស់ពួកគេ និង មានភាពរុងរឿងពេញមួយឆ្នាំ ដូច្នេះហើយទើបការថែទាំផ្កាអង្គារ៍សីល មានភាពលំបាក និងពិសេសជាងផ្កាដទៃ។


តាមសម្តីរបស់បងស្រី អូន ដែលជាអាជីវករតែងតែលក់ផ្កាអង្គារសីល៍រៀងរាល់រដូវប្រហែលជា២០ឆ្នាំ នៅតាមបណ្ដោយផ្លូវរថភ្លើងកែងផ្លូវហាណូយខណ្ឌសែនសុខបានប្រាប់អោយដឹងថា បែកផ្កាអង្គាសីល៍គាត់បានទិញពីប្រជាពលរដ្ឋកាត់មកពីលើភ្នំនៅខេត្តពោធិសាត់ ហើយគាត់យកមកសម្អាតបែងចែកលក់ទៅតាមមែកតូចធំផ្កាចេញតិចច្រើអោយអតិថិជនជាប់សែស្រឡាយចិន វៀតណាមទិញយកទៅតាំងលម្អផ្ទះឬហាង។

បងស្រីបានបន្តទៀតថា ដើម្បីឲ្យផ្កាអង្គារសីល៍ចេញផ្កាបានច្រើនធ្វើការថែទាំបាញ់ទឹកអោយបានច្រើនដង ពិសេសចេញផ្កាច្រើនចំថ្ងៃបុណ្យចូលឆ្នាំចិន គឺត្រូវទាមទារឲ្យ មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ ព្រោះផ្កាអង្គារសីល៍នេះ ការថែទាំលំបាកជាងផ្កាដទៃទៀត ដែលជួនកាលចេញផ្កាមុន និង ជួនកាលផ្កាចេញក្រោយថ្ងៃបុណ្យចូលឆ្នាំចិន ជាដើមនេះហើយគឺជាផលលំបាកក្នុងការថែទាំ។

បងស្រី អាជីវករបានបន្ថែមទៀតថា មុនថ្ងៃចូលឆ្នាំចិន១ថ្ងៃឬ២ថ្ងៃ គឺមានទាំងភ្ញៀវចិន និង ភ្ញៀវខ្មែរ បាននាំគ្នាមកទិញផ្កាអង្គារសីល៍ ដើម្បីយកទៅតាំងលម្អតាមលំនៅដ្ឋានរបស់ពួកគាត់។

គួររំលឹកផងដែរថា ដើមផ្កាអង្គារសីល៍ ជនជាតិចិន និងវៀតណាមបានចាត់ទុកដើមផ្ការអង្គារសីលនេះ ជានិមិត្តរូបនៃការតស៊ូ និងភាពជឿជាក់។ តាមធម្មតានៅចំពេលខែចូលឆ្នាំចិននោះ គឺជាពេលដែលមានអាកាសធាតុចុះត្រជាក់ គឺដើមផ្កាអង្គាសីលនេះលាស់ស្លឹកខៀវខ្ចីចេញផ្កា ព្រោងព្រាតពេញព្រៃភ្នំ។ ទាំងអស់នេះហើយធ្វើឲ្យ ជនជាតិចិនខ្លះនឹកឃើញដល់បុព្វបុរសរបស់ខ្លួន ដែលមានភាពក្លាហានតស៊ូ និង អាកាសធាតុត្រជាក់ ក្នុងការធ្វើសង្គ្រាមការពារទឹកដី។ ដូច្នេះហើយទើបកូនចៅជំនាន់ក្រោយ បាននាំយកដើមផ្កាអង្គារសីល៍មកដាក់តាំងលម្អនៅក្នុងផ្ទះ ក្នុងន័យរំលឹកគុណដល់បុព្វបុរសរបស់ពួកគេ។







បន្ថែមលើអត្ថន័យខាងលើនេះ វាក៏ជាពេលវេលាសំខាន់សម្រាប់ជួបជុំក្រុមគ្រួសារ និងជាថ្ងៃឈប់សម្រាកផងដែរ។ ពិធីបុណ្យចូលឆ្នាំចិន ឬ ពិធីបុណ្យនិទាឃៈរដូវ គឺជាថ្ងៃឈប់សម្រាកសំខាន់បំផុតសម្រាប់ប្រទេសចិន , ហុងកុង , ម៉ាកាវ , តៃវ៉ាន់ វៀតណាម រួមទាំងប្រទេសជិតខាងមួយចំនួនទៀតដូចជា សិង្ហបុរី និង កូរ៉េខាងត្បូង ជាដើម។ ហើយសម្រាប់នៅកម្ពុជាយើងគឺបុណ្យចូលឆ្នាំចិន ក្នុងឆ្នាំ២០២៥នេះត្រូវនឹងថ្ងៃទី២៩ ខែមករា ខាងមុខនេះ៕
អត្ថបទ÷សេង សាវី
