ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើជាក្រុម Dong A Thanh Hoa របស់វៀតណាម ក្នុងលទ្ធផល 0-0 កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានធ្វើឲ្យក្រុមតំណាងកម្ពុជា អស់ឱកាសឡើងទៅវគ្គបន្ត នៃពានរង្វាន់ ASEAN Club Championship (Shopee Cup) 2024/25 ទោះបីនៅសល់១ប្រកួតទៀតក៏ដោយ។

លទ្ធផលឆ្លងកាត់ ៤ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ Shopee Cup 2024/25៖
- Terengganu (ម៉ាឡេស៊ី) ២-៣ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- BG Pathum United (ថៃ) ២-១ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- ព្រះខ័នរាជស្វាយរៀង ០-១ PSM Makassar (ឥណ្ឌូណេស៊ី)
- Dong A Thanh Hoa (វៀតណាម) ០-០ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
- ព្រះខ័នរាជស្វាយរៀង ជួប Shan United (មីយ៉ាន់ម៉ា) ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖
- BG Pathum United (ថៃ) ឆ្លងកាត់៤ប្រកួត ឈ្នះ២ ស្មើ២ មាន៨ពិន្ទុ
- Terengganu (ម៉ាឡេស៊ី) ឆ្លងកាត់៤ប្រកួត ឈ្នះ២ ស្មើ១ ចាញ់១ មាន៧ពិន្ទុ
- PSM Makassar (ឥណ្ឌូណេស៊ី) ឆ្លងកាត់៤ប្រកួត ឈ្នះ២ ស្មើ១ ចាញ់១ មាន៧ពិន្ទុ
- Dong A Thanh Hoa (វៀតណាម) ឆ្លងកាត់៤ប្រកួត ឈ្នះ១ ស្មើ៣ មាន៦ពិន្ទុ
- ព្រះខ័នរាជស្វាយរៀង (កម្ពុជា) ឆ្លងកាត់៤ប្រកួត ឈ្នះ១ ស្មើ១ ចាញ់២ មាន៤ពិន្ទុ
- Shan United (មីយ៉ាន់ម៉ា) ចាញ់ទាំង៤ មាន០ពិន្ទុ៕


