ក្នុង​ជំនួប​ចាញ់កងយោធពលខេមរភូមិន្ទ ក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី​១៨ ឆ្នាំ២០២៥ នៅកីឡដ្ឋាន អាគីហ៊ីរ៉ូកាតុ គឺ​ជាការ​បរាជ័យ​ជាលើកទី២ របស់​​ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៅក្នុង​ទឹក​ដី​របស់​ខ្លួន។

ក្នុង​ការ​ប្រកួត​ជាផ្លួវ​ការនៅ​ក្នុង​ទឹក​ដីរបស់​ខ្លួន ​ក្នុង​ពាន​រង្វាន់​ ២រួម​មាន លីគកំពូល​កម្ពុជា និង​ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ បាន​ចំនួន ៦ប្រកួត​រួម​មក​ អង្គរថាយហ្កឺរ យក​ឈ្នះ​គូប្រកួត ២ ស្មើ២ និង ចាញ់២។

៦ប្រកួត​កន្លង​មក​របស់​អង្គរថាយហ្គឺរ  នៅកីឡដ្ឋាន អាគីហ៊ីរ៉ូកាតុ មាន​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី១០ វិច្ឆិកា៖ អង្គរថាយហ្គឺរ ៤-១ ក្រសួងមហាផ្ទៃ (លីគកំពូលកម្ពុជា)
  • ថ្ងៃទី១ ធ្នូ៖ អង្គរថាយហ្គឺរ ៥-០ កងយោធពលខេមរភូមិន្ទ (លីគកំពូលកម្ពុជា)
  • ថ្ងៃទី២៧ ធ្នូ៖ អង្គរ​ថាយហ្កឺត ២-២ អាយ​អេសអាយ ដង្កោសែនជ័យ (លីគកំពូលកម្ពុជា)
  • ថ្ងៃទី១១ មករា៖ អង្គរថាយហ្គឺរ ០-២ វិសាខា (លីគកំពូលកម្ពុជា)
  • ថ្ងៃទី១៨ មករា៖ អង្គរថាយហ្គឺរ ១-១ ណាហ្គាវើលដ៍ (លីគកំពូលកម្ពុជា)
  • ថ្ងៃទី២៣ មករា៖ អង្គរថាយហ្គឺរ ០-៣ កងយោធពលខេមរភូមិន្ទ (ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ )

Share.