សិល្បៈអន្តរជាតិ៖ ភាពយន្ត​ខ្នាតធំ​ថៃ ដែល​មាន​ចំណងជើង​ថា «หลานม่า» ឬ​ប្រែ​សម្រួល​ជា​ខេមរភាសា «ចៅយាយ» មិន​បាន​ចូលដល់វគ្គ​ ដណ្ដើម​ពាន​រង្វាន់​អូស្ការ​នោះ​ឡ់ើយ ក្រោយ​​​កម្មវិធី​ប្រកាស​ឈ្មោះ​ភាព​យន្ត​ដែល​បាន​ដណ្ដើម​ពានរង្វាន់អូស្ការ មិន​​មាន​ចំណងជើង​រឿង​នេះ។

​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​យូធូប ដោយ​វែបសាយ Oscar បាន​ប្រកាស​ឈ្មោះ​ភាពយន្ត​អន្តរជាតិ​ចំនួន​៥រឿង​ ដែល​ត្រូវ​បាន​ដាក់​ចូល​ដណ្ដើម​ពាន​រង្វាន់​អូស្ការ​លើក​ទី​៩៧​ នៅ​ក្នុង​ផ្នែក​ភាពយន្ត​អន្តរ​ជាតិ​ឆ្នើម​ ឬ Best International Feature Film នៅ​ក្នុង​ចំណោម​ភាពយន្ត​ឆ្នើមៗ​ទាំង​១៥ ចំណងជើង​ ដែលជាប់​នៅក្នុង​វគ្គ​បឋម។ ភាពយន្ត​ថៃ​ ចៅអាម៉ា ឬ How To Make Millions Before Grandma Dies​ អាច​ចាត់ទុក​ជា​ភាពយន្ត​ខ្លាំង​មួយ​ដែរ​ដែល​អាច​ជាប់​ចូល​ដល់​វគ្គ​ទីមួយ​ នៅ​ក្នុង​ចំណោម​ភាពយន្ត​ឆ្នើម​ៗ​ ចំនួន​៨៥ រឿងមកពី​ជុំវិញ​ពិភព​លោក​។

សូម​ជម្រាបជូន​ថា ភាពយន្ត​ចំនួន​៥ ដែល​ជាប់​ចូល​ Top5 ដណ្ដើមពាន​រង្វាន់​អូស្ការ ដែល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៣ ខែមីនា ខាងមុខនេះ​មាន​រឿង៖

1. I’m Still Here – (ប្រទេសប្រេស៊ីល)

2. The Girl with the Needle – (ប្រទេស ដាណឺម៉ាក)

3. Emilia Pérez – (ប្រទេសបារាំង)

4. The Seed of the Sacred Fig – (ប្រទេសអាល្លឺម៉ង់)

5. Flow – (ប្រទេស ឡេតូនី)

Share.