ព្រះសីហនុ÷ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់កម្លាំងចុះការត្រួតពិនិត្យជាតិអាកុល ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ហើយវាក៏ជាយន្តការចាំបាច់បំផុត ដែលសមត្ថកិច្ចត្រូវបំពេញដូចភ្លៀងរលឹមផងដែរ ។


លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា
ថ្មីៗនេះគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុង/ខេត្តព្រះសីហនុ នៅតែបន្តកើតមានជារាងរាល់ថ្ងៃ និង មានមនុស្សស្លាប់ និង របួសធ្ងន់ស្រាល ជាបន្តបន្ទាប់ ជាក់ស្តែងនៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យជាតិអាកុល គ្រឿងស្រវឹង ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ។


ការត្រួតពិនិត្យជាតិអាកុល ឬគ្រឿងស្រវឹងនេះដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តម សេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកបានដឹកនាំកំលាំង ចុះត្រួតពិនិត្យអាជាតិ អាកុល និង ឆែកឆេរអាវុធជាតិផ្ទុះ ចាប់ពីវេលាម៉ោង៩យប់រហូតដល់ម៉ោង១យប់រំលងអាធ្រាត្រ និង អនុវត្តទៅតាមផ្លូវច្បាប់ចំពោះអ្នកល្មើសនិងច្បាប់បើកបរមានសារ ធាតុស្រវឹង លើពីច្បាប់កំណត់ ត្រូវផាកពិន័យ ។




លោកវរសេយ៍ទោ បានបញ្ជាក់ថា ទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកបើសិនជា បើពិនិត្យទៅឃើញ មានសារធាតុអាកុលក្នុងខ្លួន0.២៥ ក្នុងមួយម៉ែត្រខ្យល់ ចុះក្រោមឬលើសនិង គឺមិនអនុញ្ញាតឲ្យបើកបរបាននោះទេ គឺឲ្យនៅមួយកន្លែងសិនរហូតកំរិតអាកុលចុះទាបត្រឹម ១ ២ និង អាចមានបងប្អូន និង មានប័ណ្ណបើកបរត្រឹម្រូវ ឲ្យបើកបរ ជំនួសបាន ទើបឲ្យត្រឡប់ទៅផ្ទះវិញ ។




ចំពោះការផាកពិន័យ ចំពោះម៉ូតូ បើនិត្យឃើញ០.២៥ ដល់០.៣៩ ក្នុងមួយម៉ែត្រខ្យល់ និង ពិន័យ២៥មុឺនរៀល ចំពោះរថយន្តធុនតូច បើនិត្យឃើញ០.២៥ ដល់០.៣៩ ក្នុងមួយម៉ែត្រខ្យល់ គឺពិន័យ៤០មុឺនរៀល និង រថយន្តធុនធំ ពិន័យ៨០មុឺនរៀល ជាគឺជាការផាកពិន័យកំរិតទាប ។ ប៉ុន្តែកំរិតខ្ពស់ចាប់ពី០.៤០ ក្នុងមួយម៉ែត្រខ្យល់ឡើងទៅ គឺពិន័យរថយន្តធុនតូច ២លានរៀល រថយន្តធុនធំ ពិន័យ ៤លានរៀល ផាកពិន័យរួចអ្នកបើកត្រូវឲ្យសម្រាកនៅចរាចរណ៍ ដើម្បីឲ្យស្វាងសិន និង មានគ្រួសារមកធានាទើបអាចទៅផ្ទះវិញបាន ហើយលោកបញ្ជាក់ថា ការត្រួតពិនិត្យនេះមិនធ្វើឡើង ដើម្បីផាកពិន័យទេ គឺដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍កើតឡើង ។




ជាចុងក្រោយលោកបានអំពាវនាវ និង សំណូមពរដល់អ្នកបើកបរប្រើប្រាស់ផ្លូវទាំងឡាយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធអ្នកដ៏ទៃ កុំបើកបរក្នុងស្ថានភាពស្រវឹង និង បង្កគ្រោះថ្នាក់ជាយថាហេតុ កាលណាមានគ្រោះថ្នាក់កើតឡើង អ្វីៗក៏បានបាត់បង់ករណីខ្លះបាត់បង់អាយុជីវិត ពិការដៃជើង ជាប់ទោស ប្តូជីវភាពធូរធារធ្លាក់ខ្លួនមួយរំពេចន៍ ដោយគ្រោះថ្នាក់ចរាចរណ៍ជាឃាតករលាក់មុខ ដូច្នេះហើយមានតែបងប្អូនយើងទេចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕



អត្ថបទ÷ឈុន គឹមហៃ
