កំពង់ធំ÷ លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញចុះធ្វើជីវ:សុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)នៅលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ បន្ទាប់មកចុះធ្វើជីវ:សុវត្ថិភាពនៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋាន ស្រុកតាំងគោក ខេត្តកំពង់ធំ និងបន្តធ្វើជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វ ព្រមទាំងដើម្បីចូលរួមការការពារសុខភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋ។

នៅថ្ងៃចុងសប្តាហ៍នេះ មន្ត្រីជំនាញធ្វើជីវះសុវត្ថិភាព ដោយបានបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ
លើរថយន្តដឹកសត្វរស់ និងបាញ់ថ្នាំសម្លាប់មេរោគក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀត
ណាមនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ

លោកក៏បានលើកឡើងថា នេះជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ធ្វើការវាយតម្លៃក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វជាលទ្ធផលក្រុមការងារសម្រេចធ្វើបានលើរថយន្តក្នុងនោះឡានដឹកសត្វជ្រូកចំនួន១០ឡា
និងឡានដឹកមាន់ចំនួន១៥ឡាន ការចុះអនុវត្តដោយធ្វើវិធានការជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគបានទាន់ពេលវេលា ឱ្យបានមុនរដូវចូលឆ្នាំចិន វៀតណាម) រថយន្តទាំងអស់នេះមុននឹងចេញដំណើរទៅណាមកណា ត្រូវតែមកបាញ់ថ្នាំសម្លាប់មេរោគការពារកុំឱ្យឆ្លងទៅសត្វដទៃទៀត និងការពារកុំឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ដែលបរិភោគសាច់។


អត្ថបទ÷កំពង់ធំ

Share.