ឆ្លងកាត់​ការប្រកួតជម្រុះ នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បានបិទបញ្ចប់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះឃើញ ៤ក្រុម​ដែល​នឹង​ត្រូវ​ឡើង​ទៅកាន់​ជុំផ្ដាច់ព្រ័ត្រ រួម​មានភ្នំពេញក្រោន វិសាខា ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង។

ខណៈក្រុមបាល់ទាត់នារីណាហ្គាវើលដ៍ បានកក់កៅអីទៅវគ្គជុំពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣ទល់នឹង០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥​ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដូចនេះក្រុមនារីណាហ្គាវើលដ៍ នឹងត្រៀមប៉ះក្រុមនារីវិសខា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផលការប្រកួតជុំផ្តាច់ព្រ័ត្រ (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥)

តាម​រយ:​រូប​បមន្តប្រកួត​គ្នាវិលជុំ​ចំនួន ២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

គួរ​បញ្ជាក់ថា ការប្រកួត​ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បាន​​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដែល​គ្រោង​នឹង​បញ្ជប់​នៅ​​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់ និង​យក​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ១ដល់លេខ៤ ដើម្បី​ប្រជែង​ជើង​ឯក៕

Share.