ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2024/25 បានចូលដល់សប្តាហ៍ទី១៩ ហើយដោយការប្រកួតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះក្រុមម្ចាស់ផ្ទះអាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះលើក្រុមភ្ញៀវវិសាខា ដោយលទ្ធផល ៤ទល់នឹង២ ខណៈក្រុមឡាយហ្វខេត្តព្រះសីហនុ ចាញ់ក្រុមណាហ្គាលើដ៍ ដោយលទ្ធផល២ទល់នឹង១ ។

លទ្ធផលការប្រកួតថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥៖

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.