ភ្នំពេញ៖ ទីតាំងបើកKTVមួយកន្លែង(យីហោម្លប់ស្នេហ៍ KTV)ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាសមត្ថកិច្ចខណ្ឌសែនសុខ ចុះឆ្មក់ បង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើនាក់សង្ស័យថាមានបង្កប់សេវាជួញដូរផ្លូវភេទខុសច្បាប់រួចនាំខ្លួនយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីបន្តតាមនីតិវិធី។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ខែ មករា ឆ្នាំ ២០២៥ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ឧកញ៉ាឌី ប៉ុក (ហៅផ្លូវ ឱកាស ខ្ញុំ )ក្នុងសង្កាត់ឃ្មួញខណ្ឌ សែន សុខ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ទីតាំង បើកKTVមួយកន្លែងខាងលើនេះ (យីហោ ម្លប់ស្នេហ៍ KTV)ដែលទើបនិងបើកដំណើរការបានប៉ុន្មានខែប៉ុណ្ណោះ។ លុះមកដល់វេលាកើតហេតុខាងលើ កម្លាំងសមត្ថកិច្ច នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាសមត្ថកិច្ចខណ្ឌសែនសុខបានចុះមកឆ្មក់បង្ក្រាប ករណីសង្ស័យបើកបង្កប់សេវាជួញដូរផ្លូវភេទខុសច្បាប់។

ក្រោយសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ដែលបម្រើកាងារនៅក្នុងកន្លែងបើក KTVខាងលើយី ហោ(ម្លប់ស្នេហ៍ KTV)រួមទាំងវត្ថុតាងមួយចំនួនធំដឹកយកទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចាត់ការបន្តតាមនិតិវិធី៕

អត្ថបទ៖សេង សាវី

Share.