កណ្តាល ៖ រថយន្តដឹកគ្រឿងចក្រ អេស្កាវ៉ាទ័រមួយគ្រឿង បើកឆ្លងកាត់ស្ពានបាឡេ សង្ស័យលើសទម្ងន់ ស្រាប់តែកាច់បាក់ស្ពាន ធ្លាក់ទាំងរថយន្តចូលក្នុងទឹកស្ទឹង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ស្ពានបាឡេមួយខ្សែប្រវែង៧០ម៉ែត្រឆ្លងភ្ជាប់ពីភូមិព្រែកអំបិល ឆ្ពោះទៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង រាល់ថ្ងៃមធ្យោបាយឆ្លងកាត់ រថយន្តធុនស្រាល រុឺម៉ក កង់ ម៉ូតូ ស្រាប់តែនៅវេលាម៉ោងខាងលើ មានរថយន្តធុនធំបើកឆ្លងកាត់កាច់បាក់តែម្តង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3A-3138 ដឹកគ្រឿងចក្រ អេស្កាវ៉ាទ័រ បើកឆ្លងកាត់ពីត្បូងទៅជើង ដល់ពាក់កណ្តាលស្ពាន ស្រាប់តែកាច់បាក់តែម្តង ធ្លាក់ទាំងរថយន្តចូលក្នុងទឹកស្ទឹង តែមិនបង្កឱ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញចុះទៅពិនិត្យ ស្ទួចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.