កំពង់ធំ៖ ដោយមានការណែនាំពីឯកឩត្តម នួន ផារ័ត្ន អភិបាល និងជាគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ និងប្រធានអង្គភាពមន្ទីរពាក់ព័ន្ធ ស្តីពីការបង្កា ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ ជាពិសេសការដឹកជញ្ជូនផលអនុផលព្រៃឈើ គ្រប់ទម្រង់និងគ្រប់រូបភាព។

ជាក់ស្តែងនៅម៉ោងប្រមាណ១៣និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរស្រាវជ្រាវព័ត៍មានសន្តិសុខ ចំនួន២នាក់ ដឹកនាំដោយ លោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបចំនួន
០២នាក់ ដឹកនាំដោយលោក គឹម ចេត្ថាវី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានប្រតិបត្តិការចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ នៅចំណុច UTM ( 507990-1394290 ) ភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចអោយដឹងថា រថយន្តដឹងចេញពីក្នុងព្រៃភូមិសាស្រ្តស្រុកសន្ទុក ដើម្បីយកទៅកែច្នៃ អារច្រៀក លក់បន្តទៅអោយឈ្មួញ ប៉ុន្តែត្រូវសម្ថកិច្ចសហការគ្នាបង្ក្រាប បានតែម្តង។ គួរបញ្ជាក់ផងដែរក្នុងប្រតិបត្តិការនេះជាលទ្ធផល ៖ ឃាត់បានរថយន្តកែឆ្នៃចំនួន ១គ្រឿង ដឹកឈើមូលប្រភេទចំបក់ចំនួន ២ដើម មុខកាត់ ៧០cmប្រវែង៤ម៉ែត្រ ដោយឡែក ( ជនសង្ស័យរត់គេចខ្លួន )។

បច្ចុប្បន្នសមត្ថកិច្ចបាននាំយកវត្ថុតាងទាំងនោះ មករក្សាទុកនៅរដ្ឋបាលអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បន្តនិតិវិធី៕
អត្ថបទ៖ កំពង់ធំ

Share.