កណ្តាល៖ ទៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីប្រធានមន្ទីរសុខាភិបាលស្រុកស្អាង មណ្ឌលសុខភាពឃុំកោះខែល មានទីតាំងនៅភូមិទេពរអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានប្រជុំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាលដែលមានចំនួន ៦ ភូមិ ភូមិស្វាយជួរ ភូមិទេពអរជូន ភូមិព្រែកកែវ ភូមិកោះខែល ភូមិព្រែកប៉ាង និងភូមិដើមព្រីង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងអំពីការទប់ស្កាត់បង្ការពីជំងឺគ្រុនឈាម។



នាឱកាសនេះដែរ ក៏សូមថ្លែងអំណរអរគុណដល់លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ដែលលោកតែងតែដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រោយពីទទួលព័ត៌មានពីបញ្ហា មានវត្តមានសត្វមូសច្រើននៅក្នុងមូលដ្ឋានឃុំកោះខែលលោកក៏បានចាប់តាំងទៅលោកប្រធានមន្ទីរសុខាភិបាលស្រុកស្អាងដើម្បីសហការជាមួយនឹងមណ្ឌលសុខភាពកោះខែល ចុះណែនាំបងប្អូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់បង្ការពីជំងឺគ្រុនឈាម។



