ភ្នំពេញ ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ដោយអនុត្តតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលតាមបណ្តាខណ្ឌ ទូទាំងរាជធានីភ្នំពេញ ចុះធ្វើការអប់រំ ណែនាំ ដល់អ្នកលក់ដូរ លក់ចាប់ហួយ ផ្សេងៗ នៅតាមបណ្តាមូលដ្ឋាន កុំឱ្យមានការលក់ផាវ គ្រឿងផ្ទុះផ្សេងៗ ។


តាមនគរបាលបានឱ្យដឹងថា ដោយអនុវត្តការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងរាជធានីខេត្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម កម្លាំងនគរបាល តាមបណ្តាខណ្ឌ ប៉ុស្តិ៍រដ្ឋបាល ទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ចុះធ្វើការអប់រំ ណែនាំដល់បងប្អូន ផ្ទះអ្នកលក់ដូរផ្សេងៗ កុំឱ្យមានលក់ផាវ គ្រឿងផ្ទុះផ្សេងៗ ។




នគរបាលធ្វើការណែនាំផងដែរ ដល់ម្ចាស់ អ្នកលក់ដូរ ចូលរួមសហការ ដើម្បីបង្កា ទប់ស្កាត់ រាល់សកម្មភាព បង្កណាមួយ នាំឱ្យប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋាន ៕






អត្ថបទ÷តាតុងសែនជ័យ
