ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង លើជាន់ទី២ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ស្ថិតលើផ្លូវស៊ីសុវត្ថិ ផ្ទះលេខ13E2 ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ផ្ទះទទួលរងអគ្គិភ័យឆាបឆេះ ប្រភេទថ្ម ជាន់ទី២ ទំហំ៨ម៉ែត្រx២០ម៉ែត្រ រងខូចខាតមួយបន្ទប់ ទំហំ៣ម៉ែត្រx៤ម៉ែត្រ ទាំងសម្ភារៈ មានម្ចាស់ឈ្មោះ NYQUIST NIKLAS ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិអាមេរិច ស្នាក់នៅផ្ទះកើតហេតុ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង របស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង និងរថយន្តជំនួយមកពីក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ១គ្រឿង ច៣ញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ដោយប្រើប្រាស់ទឹកអស់៤រថយន្ត ។

តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យខាងលើផ្តើមមកពីទុស្សខ្សែភ្លើង ឆាបឆេះបន្ទប់នៅជាន់ទី២ រងខូចខាត អស់មួយបន្ទប់ និងសម្ភារៈ តែមិនបង្កឱ្យអ្នកណារងរបួស ៕

អត្ថបទ÷តសតុងសែនជ័យ

Share.