បន្ទាប់ពីជួយឲ្យក្រុមបាល់ទះ Win Streak យកឈ្នះ Taoyuan Falcon លទ្ធផល ៣-១ (២៥-២៣, ២៥-១៩, ២២-២៥, ២៧-២៥) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនៅលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥។

កីឡាករ វឿន វាសនា ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងនាមកីឡាករដែលរកពិន្ទុបានច្រើនជាងគេប្រចាំសប្តាហ៍ទី១៥ នៅលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥។
- Wen Yikai សមាជិករបស់ Yunlin Mizuno រកបាន ៣៥៥ ពិន្ទុ

- Liu Qi Lin សមាជិករបស់ Taoyuan Falcon រកបាន ៣៤៩ ពិន្ទុ

- វឿន វាសនា សមាជិករបស់ Win Streak រកបាន ៣៤៩ ពិន្ទុ។

ក្រោយបញ្ចប់សប្តាហ៍ទី១៥ ក្រុមបាល់ទះ Win Streak បន្តឈរកំពូលតារាងបណ្តោះអាសន្នជាមួយ ៤៥ពិន្ទុ ក្នុងចំណោម១៨ប្រកួត ខណ:តាមពីក្រោយដោយក្រុម Pingtung Taipower មាន ៣៤ពិន្ទុ និងលេខ៣ Yunlin Mizuno ៣១ពិន្ទុ៕


