សិល្បៈជាតិ៖ ព្រឹត្តិការណ៍ដើរបង្ហាញម៉ូដ Kalkin បរមវិស្ណុលោក ត្រូវបានលោក អូលីវ៉ា គង់ អះអាងថា រៀបចំនិងឌីហ្សាញម៉ូដឈុតសម្លៀកបែបបញ្ចូលគ្នារវាងសិល្បៈវប្បធម៌ខ្មែរ និងសិល្បៈសហសម័យ ធ្វើត្រឹមតែរយៈពេល ២០ ថ្ងៃប៉ុណ្ណោះ ដោយលោកព្យាយាមប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។










លោក អូលីវ៉ា គង់ បានឱ្យដឹងថា ព្រឹត្តិការណ៍មួយនេះមិនត្រឹមតែជាការបើកទំព័រឆ្នាំថ្មីនេះឆ្នាំ ២០២៥ នោះទេ ប៉ុន្តែវាក៏បានឆ្លុះបង្ហាញពីកម្លាំងចិត្តដ៏រឹងមាំផ្លូវចិត្តរបស់លោក បន្ទាប់ពីលោកបានបាត់បង់អ្នកម្ដាយជាទីស្រឡាញ់នៅអំឡុងឆ្នាំ ២០២៤ កន្លងទៅ។ លោក អូលីវ៉ា គង់ ប្រាប់មកអ្នកសារព័ត៌មានបែបនេះ៖
សូមជម្រាបថា ព្រឹត្តិការណ៍បង្ហាញម៉ូដ Kalkin បរមវិស្ណុលោបានការលាយបញ្ចូលគ្នានៃសិល្បៈហត្ថកម្មបុរាណជាមួយទំនើបកម្ម ដោយបានបង្កើតនូវឈុតសម្លៀកបំពាក់ប្រណីតៗដ៏គួរឱ្យទាក់ទាញ ដើម្បីសម្ញែងបង្ហាញពីវប្បធម៌អរិយធម៌ខ្មែរដ៏សម្បូរបែប ដែលអាចបោះជំហានឆ្ពោះទៅកាន់ប្រកួតប្រជែងនៅក្នុងពិភពម៉ូដលំដាប់ពិភពលោកបានផងដែរ។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ នាបរិវេណផ្សារទំនើប The Mall ៕

