សិល្បៈជាតិ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន បានឈានចូលមកដល់ហើយនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។ ប៉ុន្តែនៅថ្ងៃសែនចិននេះដែរ អ្នកគាំទ្របានចាប់អារម្មណ៍ចំពោះកញ្ញា ប៊ី សុធារី តែងខ្លួនឈុតពណ៌ក្រហមបែបនារីម៉ុងហ្គោល ដើម្បីអបអរហើយមើលទៅប្លែកភ្នែកម្យាងដែរ។









ដើម្បីទាន់សភាពការណ៍ទេសកាលបុណ្យម្ដងៗ រាល់ឆ្នាំគេសង្កេតឃើញតារាប្រុសស្រីល្បីៗនៅក្នុងប្រទេសកម្ពុជាជាច្រើនដួងបានចូលរួមបង្ហោះរូបជាមួយនឹងការតុបតែងខ្លួន និងស្លៀកឈុតសម្លៀកបំពាក់បែបប្លែក ជាក់ស្ដែងបើជាបុណ្យប្រពៃណីចិន ពួកច្រើនតែប្រើពណ៌ក្រហមឆ្អិនឆ្អៅតាមបែបប្រពៃណីចិន ដើម្បីជាការស្វាគមន៍លាភសំណាងក្នុងឆ្នាំថ្មីជាដើម៕

