បុរសសង្ហា Kim Taehyung ឬអ្នកគាំទ្រស្គាល់ឈ្មោះក្នុងសិល្បៈ V សមាជិក BTS បានបញ្ចេញរូបភាពនៅក្នុងឯកសណ្ឋានជាយោធា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំជាមួយនឹងអ្នកគាំទ្ររបស់ខ្លួន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ V បានបង្ហោះរូបភាពខាងលើរួមជាមួយនឹងសារអបអរសាទរទៅកាន់ហ្វេនៗរបស់ខ្លួនថា៖ «ឈប់សំរាកអ៊ីចឹងសប្បាយដែរទេ? ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយជាមួយឱកាសឈប់សំរាកនេះ»

បន្ថែមលើសនោះ V បានសរសេរទៀតថា៖ «នៅក្នុងក្រុមយោធា ខ្ញុំហ្វឹកហាត់ច្រើនណាស់។ មិនយូរមិនឆាប់ទៀតទេ។ ខ្ញុំនឹងបានទៅជួបអ្នកទាំងអស់គ្នាវិញ។» ការបង្ហោះជាតម្រុយរបស់ V ដែលបង្ហាញថាការបំពេញកាតព្វកិច្ចយោធារបស់គេជិតបញ្ចប់ ហើយត្រលប់មកកាន់ពិភពសិល្បៈវិញនេះ ធ្វើឱ្យអ្នកគាំទ្រកាន់តែមានសង្ឃឹម។
សម្រាប់ V តាមកាលបរិច្ឆេទលោកនឹងត្រូវបញ្ចប់កាតព្វកិច្ចយោធានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះហើយ៕

