នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន ពោល​គឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​ ឆ្នាំ​២០២៥ នេះ​ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ ណែនាំ​ដល់​ទីតាំង​ផ្សេងៗ​ មិន​អនុញ្ញាត​ឱ្យ​មាន​ការ​លក់​ដូរ ឬ​ដុត​ផាវ កាំជ្រួច​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន។

អនុវត្តតាមការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចាត់មន្រ្តីប៉ុស្តស្តិ៍នគរបាលរដ្ឋបាលទាំង៨ នៅក្នុងមូលដ្ឋាន និងសហការណ៍ជាមួយគណៈបញ្ជាការឯកភាពសង្កាត់បានចុះណែនាំដល់ទីតាំង​ផ្ទាល់​តែម្ដង​៕

Share.