សិល្បៈ៖ តារាសម្ដែង មាន សូនីតា ធ្លាប់ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងម្ដង ពាក់ព័ន្ធនឹងសម្ពាធដែលកញ្ញាត្រូវរ៉ាប់រង តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មានក្នុងស្រុកមួយ។ យ៉ាងណាមិញ នៅចំថ្ងៃដំបូងនៃពិធីបុណ្យសែនចូលឆ្នាំប្រពៃណីជនជាតិចិននេះ កញ្ញា មាន សូនីតា បានបង្ហោះនូវសំណេរមួយដែលធ្វើឱ្យគ្រប់គ្នាបានឆ្លងកាត់អានរួច ហាក់ភ្លឺភ្នែក និងយល់ស្របនូវខ្លឹមសាររបស់កញ្ញា។

ជាការពិតណាស់ បច្ចុប្បន្ននេះ ស្របពេលដែលពិភពលោកកំពុងតែដើរលឿនរហ័សទៅមុខឥតឈប់ឈរ មនុស្សកាន់តែមមាញឹក ការប្រកួតប្រជែងមានគ្រប់ទីកន្លែង ដូច្នេះធ្វើឱ្យពេលខ្លះ យើងគ្រប់គ្នារវល់តែប្រកួតប្រជែងជាមួយនឹងការងារពេលវេលា រហូតភ្លេចថែសុខភាពខ្លួនឯង។ អាស្រ័យដោយកត្តាជាច្រើនដែលខ្លួនធ្លាប់ឆ្លងកាត់កន្លងមក កញ្ញា មាន សូនីតា បានចេញសារខ្លីមួយ ឃ្លា គួរជាទីចាប់អារម្មណ៍ថា៖ «ចាប់ពីពេលនេះទៅខ្ញុំនឹងមើលថែខ្លួនឯងអោយល្អ។ ខ្ញុំនឹងកាត់មនុស្សមិនផ្តល់តម្លៃ នឹង មិនចំណេញក្នុងជីវិតខ្ញុំចោល។»


