បឹងកេត នឹង​បើកទ្វារពហុកីឡដ្ឋានជាតិ របស់​ខ្លួន​ដើម្បី​ទទួល​ក្រុម​ភ្ញៀវមន្ទីរ អយក ខេត្តកំពង់ចាម ក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៥ វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នៅថ្ងៃទី២៩ មករានេះ វេលាម៉ោង ៦:០០ល្ងាច។

ជើងទី១៖ មន្ទីរ អយក ខេត្តកំពង់ចាម ១-៨ បឹងកេត

ជើងទី២៖ បឹងកេត ប៉ះ មន្ទីរ អយក ខេត្តកំពង់ចាម។

​លទ្ធផល​វគ្គ១៦ក្រុមចុងក្រោយជើងទី១ ដូច​ខាង​ក្រោម៖

  • គិរីវង់​សុខសែនជ័យ ២-០ ឡាយហ្វ
  • ក្រសួងមហាផ្ទៃ ០-១ ណាហ្គាវើលដ៍
  • ឈើតុំ ខេត្តពោធិ៍សាត់ ០-២ ភ្នំពេញក្រោន
  • សមាគមកីឡាបាល់ទាត់ខេត្តកែប ០-៩ ព្រះខ័នរាជស្វាយរៀង
  • ឡាយអុិនឃីង ខេត្តសៀមរាប ០-៣ វិសាខា
  • មន្ទីរ អយក ខេត្តកំពង់ចាម ១-៨ បឹងកេត
  • អង្គរថាយហ្គឺរ ០-៣ Tiffy Army។

រំលឹកថា សម្រាប់ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥នេះ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ។ ខណ:ជើងឯកថ្នាក់​ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បាន​ទៅលើ​ក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង។

គួរបញ្ជាក់ថា សម្រាប់​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះ​បន្ត​បែងចែក​ជា​២កម្រិត ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​ក្នុង​នោះ ទី១) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត និង​ទី២) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ។ ក្រោយ​រក​ឃើញ​ក្រុម​ជើង​ជើងឯក​ និង​កូតា ចេញ​ពី​​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ខេត្ត​៕

Share.