សម្ដែងខនសឺតនៅក្នុងប្រទេសភូតាន (Bhutan) កំពូលតារាចម្រៀងលំដាប់ពិភពលោក បានចែករំលែកវីដេអូមួយនៅលើ Instagram របស់លោកពីពេលវេលាដ៏ល្អមួយនៃការប្រគំតន្ត្រីទេសចរណ៍របស់លោកនៅក្នុងប្រទេសដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់បំផុតនៅអាស៊ីខាងកើត។

ម្ចាស់បទ Shape of You គឺជាតារាចម្រៀងតែម្នាក់គត់ដែលមានឱកាសបានឈានជើងទៅប្រគំតន្ត្រីនៅក្នុងប្រទេសភូតាន ឬអាចហៅបានថាជាតារាអន្តរជាតិទីមួយដែលបានច្រៀងនៅក្នុងប្រទេសភូតាន (Bhutan) ។

សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ដ៏យូរអង្វែងរបស់លោកបានចាប់ផ្ដើមកាលពីខែមេសាឆ្នាំ២០២២ ប៉ុន្តែការប្រគំតន្ត្រីនេះនឹងឈានមកដល់ទីបញ្ចប់នៅក្នុងឆ្នាំ២០២៥ នេះបើតាមការបញ្ជាក់ពី Ed Sheeran ​ដោយ​ផ្ទាល់ កាលពីខែកក្កដា ឆ្នាំ២០២៤។

នៅថ្ងៃទី៥ខែឧសភា លោកនឹងប្រគំតន្ត្រីនៅ ម៉ាដ្រីត ប្រទេសអេស្ប៉ាយ រួចបន្តទៅ រ៉ូម អូស្លូ ណ័រវ៉េរ ជូរិច ទីក្រុងស្ដុកហូល ប្រទេសស្វីស ទីក្រុងកូពិនហេហ្គេន ប្រទេសដាណឺម៉ា និងចុងក្រោយបង្អស់នៃការប្រគំតន្ត្រទេសចរណ៍របស់លោក នឹងប្រារព្ធឡើងនៅអ៊ឺរ៉ុប ក្នុងទីក្រុង ឌូស៊ឺលដុស ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕

Share.