សិល្បៈ​អន្តរជាតិ​៖ ឈាន​ចូល​ដើម​ឆ្នាំ​ ២០២៥ ​ភ្លាម មាន​សាច់រឿង​និង​ចំណង​ជើង​រឿងភាគ​​កូរ៉េ​ជា​ច្រើន​ប្រជែង​គ្នា​ ត្រៀមបំរើអារម្មណ៍ប្រិយមិត្តទស្សនិកជន យ៉ាងណាមិញនៅ​ក្នុង​ចំណោមរឿង​ទាំង​អស់​នោះ​មាន​រឿង​មួយ​ដែល​មាន​ចំណងជើង​ថា​ The Remarried Empress ហាក់ទទួល​បាន​ចាប់អារម្មណ៍ខ្លាំងព្រោះ​តែតួអង្គ​របស់​រឿង​នេះ។

តាម​ដំណឹង​បែកធ្លាយ​រឿង​ភាគ​កូរ៉េមួយ​នេះ មាន​តារា​ល្បីៗ​ជា​ច្រើន​ដួង​ចូលរួម​សម្ដែង ហើយកាន់តែពិសេសនោះ​គឺជា​ការ​គោចរ​មក​ជួប​គ្នា​រវាង​កំពូល​តារា​សម្ដែង​ល្បី Ju Jihoon ជាមួយនឹង Shin MinA ក៏ដូចជា​បុរស​កំពូលស្នេហ៍របស់តារា​ចម្រៀង​ល្បី​ IU គឺ​លោក Lee JongSuk។

សាចរ់ឿង​នេះ​និយាយ​ពី​ព្រះមហាក្សត្រមួយ​អង្គ​ដែល​គ្រងរាជ្យ​នៅអាណាចក្រភាគខាងកើត (សម្ដែងដោយ​ JiHoon) ត្រូវជា​ព្រះស្វាមីទីមួយរបស់​ Shin MinA ដែល​ជា​ម្ចាស់​ក្សត្រីរបស់​អាណាចក្រមួយ​នេះ។ ប៉ុន្តែ​​ក្រោយ​មក​ម្ចាស់​ក្សត្រីបាន​សម្រេចចិត្ត​លែងលះក្រោយ​បាន​ដឹងដំណឹង​ថា​ស្ដេច​មាន​ចេតនា​ លើក​ស្នំរបស់​ទ្រង់ធ្វើ​ជា​ម្ចាស់​ក្សត្រី។ Lee JungSuk ព្រះអង្គម្ចាស់​នៃអាណាចក្រភាគខាង​លិច ដែល​ក្រោយ​មក​ត្រូវ​បាន​តែងតាំង​ឱ្យ​ឡើង​គ្រង​រាជ្យ​នៅ​អាណាចក្រនេះ គឺជា​ស្វាមីទីពីរ​របស់ Shin MinA ធ្វើ​ឱ្យ​នាង​ត្រលប់មក​មាន​អំណាច​ព្រោះ​ជា​ម្ចាស់​ក្សត្រីរបស់​អាណាចក្រ​ភព​ខាង​លិច។​

នេះ​គ្រាន់តែ​ជា​ការ​សង្ខេបសាច់រឿង​ខ្លីប៉ុណ្ណោះ ចំពោះ​សាច់រឿង​ទាំង​ស្រុង​នឹង​ទៅជាយ៉ាងណានោះ​ នៅមិនទាន់​មាន​ការ​បញ្ជាក់ច្បាស់នោះ​ឡើយ៕

Share.