កីឡាករសញ្ជាតិឥណ្ឌូណេស៊ី Nugaraha Luvi Febrian សមាជិករបស់ក្រុមការពារតំណែងជើងឯកឆ្នាំ​ចាស់គឺ​ក្រុម​បញ្ជា​ការដ្ឋានអង្គរក្ស ឈ្នះងារជាកីឡាករល្អ ឬហៅថា MVP ប្រចាំការប្រកួតច្រើនជាងគេ សរុបចំនួន៤លើក គិត​ត្រឹម​ជុំ​ទី​១ នៃពានរង្វាន់បាល់ទះតេជោលីគ ​(Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥ ។

ខាងក្រោមនេះបញ្ជីឈ្មោះកីឡាករដែលឈ្នះងាកីឡាករប្រចាំកាប្រកួត៖

  • ទី១ កីឡាករ Nugaraha Luvi Febrian សញ្ជាតិឥណ្ឌូណេស៊ី របស់បញ្ជាការដ្ឋានអង្គរក្ស ឈ្នះបាន៤លើក។
  • ទី២ កីឡាករ គួន ម៉ុម របស់វិសាខា, តាត ផាវិន កងពលធំ និងកីឡាករ មឿន ម៉េងឡាយ របស់មហាផ្ទៃ ឈ្នះបាន៣លើក។
  • ទី៣ កីឡាករ Mendez និងចាន់ វាសនា របស់ស្នងការដ្ខាននគបាល រាជធានីភ្នំពេញ និងកីឡាករ Rshawal សញ្ជាតិឥណ្ឌា ឈ្នះបាន២លើក
  • ទី៤ កីឡាករ ស៊ុយ ខន របស់អង្គរក្ស, ធីម៉េងហួង របស់មហាផ្ទៃ, យឿន មករា របស់ខេត្តពោធិ៍សាត់, កីឡាករ Honghoa របស់ខេត្តតាកែវ, កីឡាករ Sim Jiam Qin សញ្ជាតិម៉ាឡេស៊ី និងកីឡាករ អ៊ឹម ណារិត របស់ស្វាយរៀង លឹម ចិត្រា និង ស ពិសី របស់វិសាខា ឈ្នះបាន១លើកដូចគ្នា។

សូមជម្រាបថា បន្ទាប់ពីចប់ជុំទី១ ក្រុមបាល់ទះស្នងការ ន.ប ខេត្តតាកែវ និង ស្នងការ ន.ប ខេត្តពោធិ៍សាត់ បានធ្លាក់​ចេញ​ពី​ការប្រកួតកីឡាបាល់ទះពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥ មុន​គេ​ ក្រោយមាន​ពិន្ទុ​តិចជាងគេ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) រដូវកាល ២០២៤-២០២៥ បានចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយប្រកួតរៀងរាល់ថ្ងៃ សុក្រ-សៅរ៍ និងថ្ងៃអាទិត្យ នៅសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)៕

Share.