ក្មេងទំនើប ២ក្រុម មួយក្រុមមានគ្នា ០១ក្រុម មានគ្នាចំនួន ០៣នាក់ មានដាវចំនួន០១ដេីម និង០១ក្រុមទៀត មានគ្នាចំនួន០៥នាក់ មានកាំបិតកកុកចំនួន០១ដេីម បានទាស់ពាក្យសម្តីគ្នាហេីយរេីសយកដុំថ្មគប់ទៅលេីគ្នាទៅវិញទៅមក បំរុងនឹងកាប់គ្នាប៉ុន្តែមិនបានកាប់គ្នានោះទេ ដោយសារសមត្ថកិច្ចនគរបាលចុះទៅដល់ ធ្វើឱ្យជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់។

ហេតុការណ៍ខាងលើនេះកើតឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង៥នាទីល្ងាច នៅ ចំណុចលេីផ្លូវកៅស៊ូលេខ៥៥ ស្ថិតនៅភូមិអូរឬស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ត្បិតថាជនសង្ស័យទាំងអស់បានរត់គេចខ្លួនក៏ពិតមែន ប៉ុន្តែសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរហូតឃាត់ខ្លួនបានក្រុមក្មេងទំនើងទាំង២ក្រុមនេះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នាវេលាម៉ោង ៩ និង៣០នាទីព្រឹក។

ក្មេងទំនើងទាំង៨នាក់នោះរួមមាន៖ ១-ឈ្មោះ កយ សីហា ភេទប្រុស អាយ១៧ឆ្នាំ រស់នៅ ភូមិទួលពង្រ ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ២-ឈ្មោះ សៀ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ៣-ឈ្មោះ ខន សុវណ្ណារាជ ភេទប្រុស ១៦ឆ្នាំ រស់នៅភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ៤-ឈ្មោះ សេង ឧត្តមបញ្ញា ភេទប្រុស អាយុ១ ៦ឆ្នាំ រស់នៅភូមិអូរឬស្សី ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៥-ឈ្មោះ ភឿន ឧត្ដម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរឬស្សី ឃុំបាក់ចិញ្ចៀនស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៦-ឈ្មោះ ស៊ុន រក្សា ភេទប្រុស អាយុ១៩ឆ្នាំ (ដៃមានកាន់កាំបិតកកុក) រស់នៅភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៧-ឈ្មោះ ឈន រ៉ាមេឃ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់ប៉ែន ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៨-ឈ្មោះ ថៃ អឿងចន្ទហ្វានីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។

នៅក្នុងនោះដែរសមត្ថកិច្ចក៏ដកហូតបានវត្ថុតាងមួយចំនួនមានដូចជា៖ ១-កាំបិតកកុក ផ្លែដែកដងដែក ប្រវែង១ម៉ែត្រ កន្លះតឹក ចំនួន០១ដេីម ២-ម៉ូតូចំនួន០១គ្រឿងម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ពោធិ៍សាត់ 1N-9690 បច្ចុប្បន្នសម្ថកិច្ចយេីងកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

