ក្នុង​ប្រតិបត្តិ​ការ​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ នគរ​បាល​ស្រុក​សាមគ្គីមុនី​មាន​ជ័យ​ បាន​ចេញបង្ក្រាប​ជន​សង្ស័យ​ដែល​ធ្វើ​សកម្មភាព​ស្ទាក់ ធាក់ វាយ ប្លន់​យក​ម៉ូតូ​នៅ​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​ ផ្លូវ​លំ​ ក្នុងភូមិសា​ស្រ្ដស្រុក​ នៅចំណុចស្ថិតនៅភូមិស្តុកស្លាត​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ​ បានចំនួន១០នាក់​។

ដឹកនាំ​ដឹកនាំដោយ​លោ​កវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនីជ័យ អនុវត្ត​តាមគោលការ​ណ៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ន​គរបាលខេត្ដកំពង់ស្ពឺ​ ជម្រុញលេីវិធានការ​ បង្ការ​ បង្រ្កាប​ ក្រុមក្មេងទំនេីង​ ពិសេស​មុខសញ្ញា​ប្រព្រឹត្ត​ប​ទល្មើស​គ្រប់ប្រ​ភេ​ទ​ក្នុងមូលដ្ឋាន សមត្ថកិច្ច​បាន​ចាប់​ជន​សង្ស័យ​បាន​ចំនួន​១០ នាក់​ យោង​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​ជន​រងគ្រោះ​២​នាក់​ មាន​ឈ្មោះ​ ក្រិត​ ធីម​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ឈ្មោះ​ ក្រិត​ ធី​ ភេទប្រុ​ស​ អាយុ១៨ឆ្នាំ។

ដោយ​ឡែក​​ជនសង្ស័យ​ទាំង​១០​នាក់​ ដែល​សមត្ថកិច្ចចាប់​ខ្លួន​បាន​មាន​៖ ១.ឈ្មោះ​ ណ ថ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ភូមិព្រៃពា​យ​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ​ ២.ឈ្មោះ​ រ ស គ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ភូមិច្រក​ ឃុំ​បន្ទា​យមាស​ ស្រុកបន្ទាយមាស​ ខេត្តកំ​ពត​ ៣.ឈ្មោះ​ ប ​ស ខ​ ភេទប្រុ​ស​ អាយុ២១ឆ្នាំ​ ភូមិច្រក​ ឃុំបន្ទាយ​មា​ស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ៤.​ឈ្មោះ​ ស​ រ ឌ ភេទប្រុស អាយុ​១៩​ឆ្នាំ​ ភូមិតាជ័យ​ ឃុំកំពុងចម្លង​ ស្រុ​ក​ស្វាយជ្រុំ​ ខេត្តស្វាយរៀង​ (អ្នកទាំង​៤នាក់ខាងលេីជនដៃដល់)​ ៥.​ឈ្មោះ​ ថ​ វ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​​ ភូមិអណ្តូងរវៀង​ ឃុំអញ្ចាយរូង​ ស្រុ​កបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​៦.ឈ្មោះ​ ដ​ អ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ភូមិស្នេ​ហ៍មាន់​ ឃុំកោះកន្លរ​ ស្រុកកោះក​ន្លរ​ ខេត្តបាត់ដំបង​ ៧.ឈ្មោះ​ រ ច រ​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ភូមិស្លា​ ឃុំក្រាំងត្រយ៉ង​ ស្រុកពាមជរ​ ខេត្តព្រៃ​វែង​ ៨.ឈ្មោះ​ រ ខ​ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ ភូមិច្រក ឃុំបន្ទាយ​មា​ស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ៩.​ឈ្មោះ​ ដ​ អ​ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ ភូមិស្នេហ៍មាន់​ ឃុំបន្ទាយមាស​ ស្រុ​កបន្ទាយមាស​ ខេត្តកំពត​ ១០.​ឈ្មោះ​ ម ច ថ ភេទប្រុស​ អាយុ​២៥​ឆ្នាំ​ ភូមិថ្មី​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេ​ត្តពោធិ៍សាត់​ (ដែលជាបក្សពួក)​ ជាកម្មករសំណង់ស្នាក់នៅក្នុងបុរីTLL។

ក្នុង​ប្រតិបត្តិនោះ​ដែរ សមត្ថកិច្ច​ឃាត់ខ្លួននិងបានដកហូតម៉ូតូចំនួន០៦គ្រឿង​ រួមទាំងម៉ូតូជនរងគ្រោះ០១គ្រឿង​ និងទូរស័ព្ទដៃចំនួន០៤គ្រឿង:​​ ១.ម៉ូតូហុងដា​C12​5 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ​ 1W-5580 (ម៉ូតូជនរងគ្រោះ)។ ​ តាមចម្លេីយសារភាពរបស់ក្រុមបក្ខពួកខាងលេីបានឆ្លេីយថា​ ពួកគេបា​នយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោលនៅចំណុចខាងលេី​ ដោយធ្វេីសកម្មភាពវាយកម្ទេចផ្លាកលេខ​និងសម្ភារះម៉ូតូ។​

តាមការពិនិត្យនៅក្នុងបន្ទប់ផ្ទះបុរីឃេីញមាន:​ កាបាំ​ង​ម៉ូតូ​ កញ្ចក់ម៉ូតូ​ កាងម៉ូតូ​ កូនសោ​រ ញ​ញួរ​ ដំបងឈេី​និងសម្ភារៈសម្រាប់ធ្វេីសកម្មភាពមួយចំនួនទៀត​។ ​ បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួនសាកសួរ​និង​កសាង​សំណុំ​រឿង​ បញ្ជូនទៅកាន់ ការិយាល័យ​ជំនាញ​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​បន្ដ​៕

Share.