កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល សហការណ៍ជាមួយកម្លាំងប្រជាការពារ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅក្នុងប្រតិបត្តិការចុះល្បាតក្នុងមូលដ្ឋានរបស់ខ្លួន នៅចំណុច ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យទាំងពីររូបដែលសមត្ថកិច្ចចាប់ខ្លួននោះ ១.ឈ្មោះ មៅ តុលា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ វិជ្ជាមាននូវសារធាតុញៀនក្នុងទឹកនោម (+) ។ ២.ឈ្មោះ ចាប ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល វិជ្ជាមាននូវសារធាតុញៀនក្នុងទឹកនោម (+) ។


ក្នុងនោះដែរសមត្ថកិច្ចក៏ដកហូតបានវត្ថុមួយចំនួនរួម៖ ១-សារធាតុញៀនមេតំហ្វេតាមីន(ម៉ាទឹកកក)០២កញ្ចប់ទម្ងន់០,៤២ក្រាម ។ ២-ទូរសព្ច ចំនួនពីគ្រឿងម៉ាក់ OPPO ចំនួន ០១ គ្រឿង និងម៉ាក់ViVO ចំនួន០១គ្រឿង ។ ៣-ម៉ូតូម៉ាក់គុបមូលC90ចំនួនគ្រឿង ។ ៤-ឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន។

ម៉ៅ តុលា ដែលត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលព្រែកអំបិលចាប់ឃាត់ខ្លួនបានមុនគេកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ហើយរកឃើញមានវិជ្ជមានសារធាតុញៀន សារភាពថារូបគេបានទិញថ្នាំញៀន បុរសម្នាក់ឈ្មោះ ចាប ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល តម្លៃ ២០០០០៛(ពីរម៉ឺនរៀល) ទើបឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចាប ចិត្ត នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ១០ នាទី នៅចំណុចចំការស្វាយ ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល និងបានឆែកឆេររកឃើញថ្នាំញៀនចំនួនមួយកញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

