បាត់ដំបង ៖ អាសូរណាស់ ក្មេងប្រុសស្រី២នាក់បងប្អូន ខណៈដែលកំពុងដេកលង់លក់ក្នុងតូបលក់ដូរ គ្រាដែលម្តាយចាក់សោទ្វារជិតហើយចេញទៅដកស្មៅរងបន្លែក្រោយផ្ទះ ស្រាប់តែឆាបឆេះតូប បណ្តាលឱ្យកូនទាំង២នាក់ស្លាប់ក្នុងភ្នក់ភ្លើង យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្រុម១ ក្នុងភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។


ក្មេងទាំង២នាក់បានស្លាប់ ឈ្មោះ សុីថា សាវឌី ភេទស្រី អាយុ១២ឆ្នាំ និងឈ្មោះ សុីថា សុវណ្ណដា ភេទស្រុស អាយុ៥ឆ្នាំ មានម្តាយឈ្មោះ ហ៊ុន សុគន្ធី អាយុ ៤០ឆ្នាំ មុខរបរកសិករ និងលក់ដូរ រស់នៅផ្ទះកើតហេតុ សាងសង់រោងសង្កសី សម្រាប់លក់ដូរ ទំហំ៤ម៉ែត្រx១២ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ក្នុងនោះម៉ូតូចំនួន២គ្រឿង ប៊ូដុងសាំង២ ធុងហ្គាស កំប៉ុងហ្គាស អុីវ៉ាន់លក់ដូរ ផ្សេងៗទៀត ។

តាមប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មុនកើតហេតុ ស្ត្រីជាម្តាយបានបិទទ្វារតូបចាក់សោពីក្រោយ ដោយឱ្យកូនទាំង២នាក់ដេកក្នុងតូប ហើយចាកចេញទៅបោចស្មៅរងបន្លែនៅខាងក្រោយផ្ទះចម្ងាយ១៦០ម៉ែត្រ រហូតដល់វេលាម៉ោង១១ជាង ស្រាប់តែសម្លេងផ្ទុះ ហើយចេញជាអណ្តាតភ្លើងឆាបឆេះតូប រត់ទៅចាក់សោទ្វារមិនទាន់ ភ្លើងកាន់តែឆេះខ្លាំងឡើង ព្រោះម្នុងតូបមានសាំង និងហ្គាស បណ្តាលឱ្យកូនប្រុស២នាក់បានស្លាប់ តូបលក់ដូរត្រូវបានភ្លើងឆេះអស់ទាំងស្រុង រថយន្តពន្លត់អគ្គិភ័យចេញទៅអត់ទាន់ ។


ហេតុការណ៍ដ៏រន្ធត់ខាងលើ សមត្ថកិច្ចចុះទៅពិនិត្យ សាកសួរ ធ្វើកំណត់ហេតុ និងបន្តស្រាវជ្រាវ តាំងពីយប់ក្រោយកើតហេតុភ្លាម រហូតដល់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ជុំវិញការឆេះតូបលក់ដូរ បណ្តាលឱ្យស្លាប់ក្មេងស្រី២នាក់បងប្អូន ៕
អត្ថបទ÷តាតុងសែនជ័យ

