ការប្រកួតហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍បានឈានដល់វគ្គ ៨ក្រុមចុងក្រោយផ្តាច់ព្រ័ត្រហើយ ក្នុងនោះមានបេក្ខភាព៨រូប ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ។

កម្មវិធីដ៏​អស្ចារ្យ​នេះ​បាន​ឆក់​យក​បេះដូង​ទស្សនិកជន និង​អ្នក​ចូល​រួម​ដែលមិនធ្លាប់ស្គាល់ថាបាល់ហ្វ្រីស្តាយល៍ជាអ្វី ដោយ​បាន​បង្ហាញ និងលេចឃើញនូវសមត្ថភាព និងសិល្បៈនៃការលេងបាល់របស់បេក្ខជន បេក្ខជនារី​ ក្នុងការ​បង្កើត​ក្បាច់ថ្មីប្លែកៗ។ នៅពេលដែលប្រកួតគឺទាមទារឱ្យបេក្ខជន បេក្ខនារីទាំងអស់ព្យាយាមឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានពិន្ទុពីគណៈកម្មការណ៍វាយតម្លៃ ក្នុងការឈានទៅកាន់វគ្គបន្ត។

ចង់ដឹងថាវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ឬវគ្គ៨នាក់ នឹងមានទស្សនីយភាព ក្បាច់ពិសេសអ្វីដែលខ្លះដែលត្រូវបង្ហាញ ដើម្បីឱ្យបងប្អូនហូរសប្បាយ កុំភ្លេចតាមដាន និងចូលរួមទស្សនាគាំទ្រដោយសេរីទាំងអស់ នៅស្ទូឌីយោបាយ័នបឹងស្នោរ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥​  ចាប់ពីម៉ោង ០៣:០០ នាទីរសៀលតទៅ ដោយរួមមាន ៖

  • បេក្ខនារី  ឌី គឹមយាន នឹងត្រូវប្រកួតជាមួយ​បេក្ខជន លន់ ឆៃយ៉ា               
  • បេក្ខជន ចាន់ណាក់​ វរៈបុត្រ នឹងត្រូវប្រកួតជាមួយគ្នាបេក្ខជន​ នួន វណ្ណា      
  • បេក្ខជន ស៊ុំ សាន​ នឹងត្រូវប្រកួតជាមួយ បេក្ខជន ខុន ខេមរៈបុត្ត
  • បេក្ខជន ផ្លម ធិញហួយ នឹងត្រូវប្រកួតជាមួយបេក្ខនារី យ៉ែម នារតី​ ។

Share.