បាត់ដំបង ៖ អគ្គិភ័យឆាបឆេះ២ករណីផ្សេងគ្នាក្នុងពេលតែមួយ នៅក្នុងក្រុងបាត់ដំបង មួយករណីឆាបឆេះហាងកាហ្វេ មួយកន្លែងក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងមួយករណីទៀតឆេះវាលស្មៅ ព្រៃ ក្នុងព្រលានយន្តហោះបែកចាន ភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។


ករណីទី១ ទុស្សេចរន្តអគ្គិសនី ឆាបឆេះហាងកាហ្វេ មួយកន្លែងយុីហោ ALIFORNIA ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច បណ្តាលឱ្យរងខូចខាត និងមួយកន្លែងទៀត អគ្គិភ័យឆាបឆេះវាលស្មៅ ព្រៃ ក្នុងបរិវេណប្រលានយន្តហោះវាលបែកចាន ក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។




ហេតុការណ៍គ្រោះអគ្គិភ័យទាំង២ករណ៍ខាងលើ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង៕
អត្ថបទ៖ តាតុងសែនជ័យ

