ភ្នំពេញ ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើល មានវត្ថុម្យ៉ាង ជាដុំបន្ទះចំនួន៣ហោះធ្លាក់លើដំបូលផ្ទះ បណ្តាលឱ្យរងខូចខាត និងមានមួយដុំធ្លាក់លើផ្លូវ បង្កឱ្យភ្ញាក់ផ្អើល និងងឿងឆ្ងល់ មិនដឹងថាហោះមកពីណា ហើយសមត្ថកិច្ចចុះទៅពិនិត្យនិងប្រមូលដុំវត្ថុទាំងនោះ ទៅពិនិត្យស្រាវជ្រាវបន្ត ។



ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជុំវិញករណីខាងលើ បន្ទាប់ពីសមត្ថកិច្ច ពិនិត្យស្រាវជ្រាវ មកដល់យប់ថ្ងៃដដែលនេះ រកឃើញប្រភពហើយ មូលហេតុហើយ នេះបើតាមការបំភ្លឺពីស្នងការនគរបាលរាជធានីភ្នំពេញ គឺបណ្តាលមកពីផ្ទុះធ្លាក់ម៉ូទ័រដុំដែកស្ទូច ចេញពីទីតាំងស្តុកប្រេង របស់ឧកញ៉ា ឡុង ហួ ហើយផ្លោងខ្ទាតបំណែកដែកនោះ ទៅលើដំបូលផ្ទះជួល ហើយម្ចាស់ទីតាំងស្តុកប្រេង ចេញមុខទទួលខុសត្រូវរាល់សំណងនៃការខូចខាត ។




ម្ចាស់ផ្ទះជួលមានឈ្មោះ មាស ស្រីណាត ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅកន្លែងកើតហេតុ ចំណែកម្ចាស់បន្ទប់ស្នាក់នៅ មានឈ្មោះ ញ៉ែម ស្រីម៉ាច ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ រីឯម្ចាស់ម្ចាស់ស្ថានីហ្គាស ស្តុកប្រេង មានឈ្មោះ លោកឧញ៉ា ឡុង ហួ មានទីលំនៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។





បើតាមបញ្ជាក់ពីសមត្ថកិច្ច រាល់ការខូចខាត ក្នុងហេតុការណ៍ខាងលើ ត្រូវបានម្ចាស់ស្ថានីយ៍ប្រេង ហ្គាស ទទួលខុសត្រូវទៅលើសំណងនៃការខូចខាត ហើយហេតុការណ៍ខាងលើ ជាការផ្ទុះម៉ូទ័រដងស្ទូច ធ្វើឱ្យផ្លោងប្ទះដែក ហោះទៅធ្លាក់លើដំបូលផ្ទះ លើផ្លូវ ៕
