ក្លិបបាល់ទាត់នារីវិសាខា ត្រូវបើកទ្វារទីលានហ្វឹកហាត់ Visakha Training Centre ដើម្បីទទួលក្រុមនារីណាហ្គាវើលដ៍ នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី១ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង ៣:៣០រសៀល។

ក្រុមឈ្នះនឹងឡើងទៅជួបភ្នំពេញក្រោន ដែលកំពុងអង្គុយរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៥ ដណ្តើមជើងឯកលីគនារីកម្ពុជា Cambodian Women League 2024-25។
លទ្ធផលប្រកួតនៅជុំផ្ដាច់ព្រ័ត្រ កន្លងមក៖

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដែលគ្រោងនឹងបញ្ជប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់ និងយកក្រុមដែលមានចំណាត់ថ្នាក់លេខ១ដល់លេខ៤ ដើម្បីប្រជែងជើងឯក៕



