ភ្នំពេញ ៖ ដុតសំរាម កាកសំណល់ចាស់ៗ នៅក្នុងបរិវេណដីក្រុមហ៊ុនមួយកន្លែង បណ្តាលឱ្យហុយផ្សែងខ្មួលខ្មាញ់ ខ្មៅងងឹតមេឃ ផ្អើលប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ស្មានតែមានបញ្ហាអ្វីកើតឡើង នៅក្នុងបរិវេណក្រុមហ៊ុនមួយ មានរបងព័ទ្ធជុំវិញ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

កាលពីវេលាម៉ោង ៤ និង ៥០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ទិដ្ឋភាពមើលពីចម្ងាយឃើញថាផ្សែង ហុយ​ខ្មួល​ខ្មៅ​ងងឹត​មេឃ​ ​ហាក់​បី​ដូច​ជា​កើត​មាន​បញ្ហា​អ្វី​កើត​ឡើង​ ​អាច​នឹង​​ប្រឈម​គ្រោះ​ថ្នាក់​ ​បណ្ដាល​​ឱ្យ​​ពលរដ្ឋ​ផ្អើល​ឆោឡោ​ ​ទាំង​សមត្ថកិច្ច​ ​អាជ្ញាធរ​ ​តែ​ពេល​តាម​ទៅ​មើល​ផ្ទាល់​ដល់​ទី​កន្លែង​ ​ទើប​ដឹ​ង​ថា​ជា​ការ​ដុត​សំរាម​ សំណល់​​ចាស់​ៗ​ ​ប៉ុណ្ណោះ​។​

តាម​ការ​ឱ្យ​ដឹងពី​អាជ្ញាធរមូលដ្ឋាន ខាងអ្នកប្រចាំមើលការដីក្រុមហ៊ុនមិនបានប្រាប់មុន ស្រាប់តែដុតសំណល់ សំរាម ធ្វើឱ្យផ្សែងហុយខ្មួលខ្មាញ់លើអាកាស រហូត​បង្ក​ឱ្យ​មាន​ការ​ភាន់ច្រឡំ តែទោះជាយ៉ាងណាក្តី អាជ្ញាធរបាននៅឃ្លាំមើល ជាមួយ ខាងអ្នកក្រុមហ៊ុន ជៀសវាង ភ្លើងឆេះរាល៕

Share.