ភ្នំពេញ ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ទន្លេជាច្រើនខ្នង ត្រូវបានគំរាមកំហែងពីការបាក់ស្រុតដីច្រាំងមាត់ទន្លេ បង្កឱ្យភ្ញាក់ផ្អើល នាំគ្នាប្រញាប់ប្រញាល់រើយកអុីវ៉ាន់ចេញ និងជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្តិភាព កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងមាត់ទន្លេ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។






ខណៈពេលនេះ អាជ្ញាធរ សមត្ថកិច្ច កំពុងចុះទៅអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីនាំទៅទីកន្លែងមានសុវត្តិភាព ។





